ព័ត៌មានអន្ដរជាតិ
អាមេរិកដាក់ទណ្ឌកម្មក្រុមហ៊ុន និងកប៉ាល់ចំនួន៤ ពាក់ព័ន្ធនឹងគម្រោងឧស្ម័នរបស់រុស្ស៊ី
សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍បានដាក់ទណ្ឌកម្មអង្គភាពនិងកប៉ាល់ ដែលត្រូវចោទប្រកាន់ពីបទដឹកជញ្ជូនឧស្ម័នធម្មជាតិរាវពីគម្រោងរបស់រុស្ស៊ីដែលជាប់ក្នុងបញ្ជីខ្មៅ ខណៈរដ្ឋបាលលោក ចូ បៃដិន កំពុងរឹតបន្តឹងផ្នែកហិរញ្ញវត្ថុចំពោះវិមានក្រឹមឡាំងជុំវិញសង្រ្គាមនៅអ៊ុយក្រែន។

វិធានការដាក់ទណ្ឌកម្មបានកំណត់គោលដៅលើក្រុមហ៊ុនដឹកជញ្ជូនចំនួន២ និងកប៉ាល់២គ្រឿង ដែលទាក់ទងនឹងការនាំចេញឧស្ម័នពីគម្រោង Arctic LNG 2 ដែលមានទីតាំងនៅតំបន់ Murmansk នៃប្រទេសរុស្ស៊ី។
គម្រោងនេះ និងប្រតិបត្តិករសំខាន់របស់គម្រោងគឺក្រុមហ៊ុន Novatek គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក ហើយរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិកបាននិងកំពុងព្យាយាមកាត់ផ្ដាច់ការនាំចេញថាមពលផ្សេងៗទៀត ដែលជាប្រភពចំណូលសម្រាប់វិមានក្រឹមឡាំង និងសង្រ្គាមលុកលុយរបស់ខ្លួននៅអ៊ុយក្រែន។
ក្រសួងការបរទេសអាមេរិក បានដាក់ទណ្ឌកម្មក្រុមហ៊ុន Gotik Energy Shipping Co. និងក្រុមហ៊ុន Plio Energy Cargo Shipping OPC PVT LTD ដែលជាអ្នកគ្រប់គ្រងពាណិជ្ជកម្មរបស់កប៉ាល់ New Energy ដែលដឹកឧស្ម័នធម្មជាតិរុស្ស៊ី។
មន្ត្រីអាមេរិក បានចោទប្រកាន់កប៉ាល់ New Energy ថាបានផ្ទុកទំនិញចេញពីតំបន់គម្រោង Arctic LNG2 តាមរយៈការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយទៀតកាលពីថ្ងៃទី២៥ខែសីហា ជាមួយនឹងកប៉ាល់ LNG Pioneer ដែលជាកប៉ាល់ដែលត្រូវបានឃាត់ទុកបានដោយសហរដ្ឋអាមេរិកកាលពី២ថ្ងៃមុនប្រតិបត្តិការ។
កប៉ាល់ New Energy បាន «ប្រើការអនុវត្តដឹកជញ្ជូនបោកបញ្ឆោត» រួមទាំងការបិទប្រព័ន្ធកំណត់អត្តសញ្ញាណដោយស្វ័យប្រវត្តិរបស់ខ្លួន ដើម្បីដឹកធនធានពីគម្រោងរបស់រុស្ស៊ីដែលកំពុងរងការដាក់ទណ្ឌកម្ម។
ក្រៅតែពីកប៉ាល់ New Energy កប៉ាល់ Mulan ក៏ត្រូវបានដាក់ទណ្ឌកម្មផងដែរកាលពីថ្ងៃព្រហស្បតិ៍ ដោយសារវាជាទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន Plio Energy។
ក្រសួងការបរទេសអាមេរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «រដ្ឋាភិបាលសហរដ្ឋអាមេរិកនឹងបន្តឆ្លើយតបទៅនឹងការប៉ុនប៉ងដើម្បីធ្វើប្រតិបត្តិការគម្រោង Arctic LNG 2 ដែលត្រូវបានដាក់ទណ្ឌកម្ម ឬការពង្រីកសមត្ថភាពថាមពលរបស់រុស្ស៊ីជាមួយនឹងការឆ្លើយតបយ៉ាងឆាប់រហ័ស។ ដោយធ្វើការជាមួយនឹងដៃគូ G7 របស់យើង និងសម្ព័ន្ធមិត្តផ្សេងទៀត យើងនឹងរក្សាស្ថិរភាពក្នុងការប្រឆាំងនឹងការកេងប្រវ័ញ្ចធនធានថាមពលរបស់រុស្ស៊ីសម្រាប់ផលប្រយោជន៍នយោបាយ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


