Connect with us

ចរាចរណ៍

ទើបទិញរថយន្តថ្មី ម្ចាស់មិនទាន់ចេះច្បាស់ ក៏បើកជ្រុលធ្លាក់ចូលប្រឡាយ

បានផុស

នៅ

បុរស​ម្នាក់ ទើប​តែ​ទិញ​រថយន្ត មិន​ទាន់​ចេះ​ច្បាស់លាស់​ផង បាន​បើក​ជ្រុល​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ស្អុយ បណ្ដាល​ឲ្យ​ក្រឡាប់​ផ្ងារជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង ១១ និង ១០ នាទី​ព្រឹក ថ្ងៃ​ទី ០៩ ខែ​កញ្ញា ឆ្នាំ ២០២៤ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ ១០៣ សង្កាត់​ទួល​សង្កែ​ទី ១ ខណ្ឌ​ឫស្សី​កែវ រាជធានី​ភ្នំពេញ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​ម្នាក់ ទើប​ទិញ​រថយន្ត ម៉ាក lexus 300 បាន​បើក​រថយន្ត​របស់​ខ្លួន​ទាំង​មិន​ទាន់​ចេះ​បើក​ច្បាស់លាស់​ផង​នោះ បាន​ជ្រុល​ធ្លាក់​ក្នុង​ប្រឡាយ​តែម្ដង ហើយ​ម្ចាស់​រថយន្ត​រង​របួស ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ។

ក្រោយ​កើតហេតុ កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ដល់​ទីតាំង​កើតហេតុ ទំនាក់ទំនង​ទៅ​រថយន្ត​ស្ទូច យក​រថយន្ត​ឡើង​ពី​ប្រឡាយ​វិញ ដើម្បី​យក​ទៅ​ជួសជុល៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម