ព័ត៌មានអន្ដរជាតិ
ទីក្រុងហាណូយ ប្រកាសអាសន្នអំពីទឹកជំនន់ និងជម្លៀសមនុស្សរាប់រយនាក់
មិនធ្លាប់មានសោះក្នុងរយៈពេល១៦ឆ្នាំមកនេះ ដែលទីក្រុងហាណូយ ចេញការប្រកាសអាសន្នអំពីគ្រោះទឹកជំនន់ ខណៈមនុស្សរាប់រយនាក់ ត្រូវជម្លៀសខ្លួនទៅកាន់ទីទួលសុវត្ថិភាព។

ដោយសារតែកម្ពស់ទឹកទន្លេក្រហម ហក់ឡើងខ្ពស់, ទីក្រុងហាណូយ បានប្រកាសអាសន្ននៅ ១០ខណ្ឌ, រឹតបន្តឹងការធ្វើដំណើររបស់រថយន្តដឹកទំនិញឆ្លងកាត់ស្ពាន Chuong Duong និងហាមរថភ្លើងលែងឲ្យបើកតាមស្ពាន Long Bien។
នៅខណ្ឌ Thuong Tin នាវេលាម៉ោង៩ព្រឹកថ្ងៃអង្គារទី១០ខែកញ្ញាឆ្នាំ២០២៤, កម្ពស់ទឹកទន្លេក្រហមបានឈានដល់ ៧.២៧ម៉ែត្រ ដោយឡើងលើសកំណត់ត្រាចាស់ក្នុងឆ្នាំ២០០៨ ប្រហែល៣សង់ទីម៉ែត្រ។

លេខារងគណៈកម្មាធិការបក្សកុម្មុយនីស្តប្រចាំទីក្រុងហាណូយ លោក Nguyen Van Phong បានឲ្យដឹងថា ទឹកជំនន់ទន្លេក្រហម បានឡើងដល់កម្រិតប្រកាសអាសន្នទី១។
ទន្ទឹមនោះ គណៈកម្មាធិការប្រជាជនទីក្រុងហាណូយបានចេញសេចក្តីប្រកាសដល់អង្គភាពទាំងអស់ ឲ្យត្រៀមខ្លួនឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ដោយឈរជើងប្រុងជើងការ ២៤ម៉ោងលើ២៤ម៉ោង ហើយស្ថាប័នពាក់ព័ន្ធត្រូវជូនដំណឹងជានិច្ចអំពីទីតាំងមានគ្រោះថ្នាក់ ដូចជាកន្លែងមានបំណាក់ដីជាដើម។

ក្រៅទឹកជំនន់, ស្ថានីយជលសាស្ត្រតំបន់ភាគខាងជើងនិងកណ្តាបានឲ្យដឹងថា ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែកញ្ញា ទីក្រុងហាណូយ ក៏នឹងមានភ្លៀងធ្លាក់ពី៨០ទៅ១៥០មិល្លីម៉ែត្រផងដែរ ខណៈកន្លែងខ្លះអាចឈានដល់២៥០មិល្លីម៉ែត្រឯណោះ។
សេចក្តីរាយការណ៍នេះកើតឡើងស្របពេល តួលេខមនុស្សស្លាប់ដោយសារព្យុះទីហ្វុង យ៉ាកជី នៅវៀតណាម កើនដល់៦៤នាក់ ហើយប្រទេសនេះក៏ប្រឈមនឹងគ្រោះមហន្តរាយបាក់ដីធ្ងន់ធ្ងរថែមទៀត។

តាមការចុះផ្សាយរបស់សារព័ត៌មាន VN Express, ក្នុងចំណោមមនុស្សស្លាប់ទាំងអស់ គឺមាន៤៩នាក់ ដែលបាត់បង់ជីវិតដោយសារជំនន់ទឹកភ្លៀង។
ក្រៅពីករណីស្លាប់ ក៏មានមនុស្សចំនួន២២៩នាក់រងរបួសផងដែរ ហើយក្នុងនោះគ្រាន់តែនៅខេត្តក្វាងនិញ មានមនុស្សរងរបួសរហូតដល់១៥៧នាក់ទៅហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ស្លាប់មនុស្សកាន់តែច្រើនដោយសារព្យុះ ខណៈភាគខាងជើង ប្រឈមបំណាក់ដីធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


