Connect with us

សន្តិសុខសង្គម

មន្ទីរសុខាភិបាលរាជធានីឲ្យម្ចាស់សេវាឯកជនរាយការណ៍បើមានអ្នកតាំងខ្លួនជាមន្ត្រីសុខាភិបាលចុះពិនិត្យទីតាំងដោយមិនមានលិខិតឧទ្ទេសនាម

បានផុស

នៅ

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអំពាវនាវដល់ម្ចាស់ ឬអ្នកគ្រប់គ្រង មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជនទាំងអស់ ត្រូវរាយការណ៍មកសមត្ថកិច្ចបើមានបុគ្គណាតាំងខ្លួនជាមន្ត្រីសុខាភិបាលចុះពិនិត្យទីតាំងដោយមិនមានលិខិតឧទ្ទេសនាម។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីមានបុគ្គលម្នាក់ ឬពីរនាក់បានតាំងខ្លួនជាមន្ត្រីសុខាភិបាលមកពីក្រសួងសុខាភិបាល​ធ្វើសកម្មភាពចុះពិនិត្យទីតាំងមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ហើយបានសុំថវិកាជាថ្នូរនឹងការមិនចុះពិនិត្យ។

យោងតាមលិខិតចូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុងសប្តាហ៍កន្លងមកនេះ មានបុគ្គលម្នាក់ ឬពីរនាក់ បានតាំងខ្លួនជាមន្ត្រីសុខាភិបាលមកពីក្រសួងសុខាភិបាល ធ្វើសកម្មភាព ដោយចុះមកពិនិត្យទីតាំងមន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ហើយបានសុំថវិកាជាថ្នូរនឹងការមិនចុះពិនិត្យ។

តាមរយៈលិខិតជួនដំណឹង ប្រសិនបើម្ចាស់ ឬអ្នកគ្រប់គ្រង មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជន បានជួបករណីនេះ សូមសួរនាំរកលិខិតឧទ្ទេសនាមឱ្យចុះមកបំពេញការងារ។ បើគ្មានលិខិតឧទ្ទេសនាមទេ ម្ចាស់ ឬអ្នកគ្រប់គ្រង មន្ទីរពហុព្យាបាល មន្ទីរសម្រាកព្យាបាល និងមូលដ្ឋានសេវាសុខាភិបាលឯកជន ត្រូវឃាត់ខ្លួនបុគ្គលនោះ រួចជូនដំណឹងមកមន្ត្រីមានសមត្ថកិច្ចដូចជា ប៉ូលីសប៉ុស្តិ៍ ឬអាជ្ញាធរសង្កាត់ ឬមកមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ (លេខទូរស័ព្ទទំនាក់ទំនង៖ 012 913 041 ឬ 012 938 087)។

ជាមួយនឹងការជូនដំណឹងនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា បុគ្គលក្លែងបន្លំនឹងបញ្ឈប់សកម្មភាពល្មើសច្បាប់នេះ៕

អត្ថបទ៖ ស្រីរ័ត្ន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

កាយឫទ្ធិនារីកម្ពុជា ធ្វើពិធីសច្ចាបញ្ចូលសមាជិកថ្មីលើកទី៣៣ ចំនួន៣៨៤រូប នៅ​សាខា​ខេត្តកំពត

សន្តិសុខសង្គម៣ ម៉ោង មុន

អាហារដ្ឋាន យីហោ “ពេជ្រ ចរណៃ” ត្រូវ​បាន​អណ្តាត​ភ្លើង​លេប​ត្របាក់ អស់​សម្ភារៈ​ខាង​ក្នុងស្ទើរ​ទាំងស្រុង

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​

ចរាចរណ៍៥ ម៉ោង មុន

​ជិះម៉ូតូឌុបប្រពន្ធទៅពិនិត្យផ្ទៃពោះជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ប្តី ប្រពន្ធរបួសស្រាល

ព័ត៌មានជាតិ៦ ម៉ោង មុន

អាជ្ញាធរសង្កាត់ភ្នំពេញថ្មី ថាមិនចង់ឃើញអំពើជួញដូរផ្លូវភេទលើកុមារ កើតឡើងក្នុងសហគមន៍ខ្លួនឡើយ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឆ្ងល់​អត់ ហេតុអ្វី​​មីស៊ីលភាគច្រើនត្រូវ​បាន​បាញ់នៅពេលយប់ជាជាងពេល​ថ្ងៃ ក្នុងអំឡុងពេលសង្គ្រាម?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ការ​រុះ​រើ​​គណៈរដ្ឋមន្ត្រីថៃ គ្រោងធ្វើនៅថ្ងៃសុក្រ ​រដ្ឋាភិបាល​ចម្រុះ​ថៃ​អាចជាប់គាំ​ងជា​​​​ថ្មី​ ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

មហាជនប្រមាណ១៥ម៉ឺននាក់ ចូលរួមដើរថ្មើរជើង បង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្ររដ្ឋាភិបាល និងកងទ័ពជួរមុខ 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

គណបក្ស​ Bhumjaithai ដក​ខ្លួនចេញ​​​ពីរដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស​ភឿថៃ​​

Sokha Hotels

ព័ត៌មានពេញនិយម