ព័ត៌មានអន្ដរជាតិ
ពូទីន៖ សង្គ្រាមជាមួយលោកខាងលិចនឹងផ្ទុះ បើហ៊ានឲ្យអ៊ុយក្រែនប្រើមីស៊ីលចម្ងាយឆ្ងាយ
លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសកាលពីថ្ងៃទី១២ខែកញ្ញាថា លោកខាងលិចនឹងផ្ទុះសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី ប្រសិនបើអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារទឹកដីរុស្ស៊ី ជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផលិតដោយលោកខាងលិច។ មេដឹកនាំរុស្ស៊ី បានចាត់ទុកនេះថាជាទង្វើមួយដែលនឹងផ្លាស់ប្តូរលក្ខណៈ និងវិសាលភាពនៃសង្គ្រាមនៅអ៊ុយក្រែន។

ការព្រមានរបស់ប្រធានាធិបតីរុស្ស៊ី ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានស្នើសម្ព័ន្ធមិត្តរបស់ខ្លួនអស់រយៈពេលជាច្រើនខែ ដើម្បីអនុញ្ញាតឲ្យទីក្រុងកៀវបាញ់មីស៊ីលរបស់លោកខាងលិច រួមទាំងមីស៊ីល ATACMS រយៈចម្ងាយឆ្ងាយរបស់សហរដ្ឋអាមេរិក និងមីស៊ីល Storm Shadows របស់អង់គ្លេស ចូលជ្រៅទៅក្នុងទឹកដីរុស្ស៊ី ដើម្បីរារាំងសមត្ថភាពវាយប្រហាររបស់ទីក្រុងមូស្គូ។
លោក ពូទីន បានប្រាប់ទូរទស្សន៍រដ្ឋរុស្ស៊ីថា៖ «នេះមិនមែនជាសំណួរនៃការអនុញ្ញាតឲ្យរបបអ៊ុយក្រែនវាយប្រហាររុស្ស៊ីដោយអាវុធទាំងនេះឬក៏អត់នោះទេ។ វាគឺជាសំណួរនៃការសម្រេចចិត្តថាតើបណ្ដាប្រទេសណាតូមានជាប់ពាក់ព័ន្ធដោយផ្ទាល់នៅក្នុងជម្លោះយោធាឬក៏អត់។ បើការសម្រេចចិត្តនេះត្រូវបានធ្វើមែន នោះវានឹងបានន័យថាមានការចូលរួមដោយផ្ទាល់ពីប្រទេសណាតូ សហរដ្ឋអាមេរិក និងបណ្តាប្រទេសអឺរ៉ុបក្នុងសង្គ្រាមនៅអ៊ុយក្រែន។ នេះនឹងក្លាយជាការចូលរួមដោយផ្ទាល់របស់ពួកគេ ហើយនេះជាការពិតណាស់នឹងផ្លាស់ប្តូរយ៉ាងខ្លាំងលើលក្ខណៈនៃជម្លោះ»។
រុស្ស៊ីនឹងត្រូវបង្ខំឲ្យចាត់វិធានការនូវអ្វីដែលលោក ពូទីន ហៅថា «ការសម្រេចចិត្តដ៏ត្រឹមត្រូវ» ដោយផ្អែកលើការគំរាមកំហែងថ្មី។ យ៉ាងណា លោកមិនបានបកស្រាយថាតើវិធានការទាំងនោះអាចជាអ្វីខ្លះនោះឡើយ ប៉ុន្តែបើតាមអ្វីដែលលោកធ្លាប់បាននិយាយកាលពីមុន គឺមានជាប់ពាក់ព័ន្ធនឹងការផ្គត់ផ្គង់អាវុធរុស្ស៊ីឲ្យសត្រូវរបស់លោកខាងលិច ដើម្បីវាយប្រហារពួកគេ ហើយកាលពីខែមិថុនា លោក ពូទីន ក៏ធ្លាប់បានប្រាប់អំពីការដាក់ពង្រាយមីស៊ីលដែលអាចបាញ់ផ្លោងដល់ទឹកដីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់អាមេរិក។
រុស្ស៊ី ដែលជាមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ក៏កំពុងស្ថិតក្នុងដំណើរការកែប្រែគោលការណ៍ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយក៏កំពុងធ្វើសមយុទ្ធជើងទឹកទ្រង់ទ្រាយធំជាច្រើនជាមួយចិនផងដែរ។
រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ ដែលបង្កឲ្យមានការប្រឈមមុខដាក់គ្នាដ៏ធំបំផុតរវាងរុស្ស៊ី និងលោកខាងលិច គិតចាប់តាំងពីសម័យសង្គ្រាមត្រជាក់។
លោកខាងលិច និងអ៊ុយក្រែនពណ៌នាការឈ្លានពានរបស់រុស្ស៊ីថាជាការដណ្តើមយកទឹកដីតាមបែបចក្រពត្តិ ហើយបានប្តេជ្ញាថានឹងកម្ចាត់រុស្ស៊ីឲ្យបាននៅលើសមរភូមិ។ បច្ចុប្បន្នរុស្ស៊ីគ្រប់គ្រងបាន១៨%នៃទឹកដីអ៊ុយក្រែន៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


