សន្តិសុខសង្គម
អាជ្ញាធរខណ្ឌ៧មករា សម្រេចលុបបំបាត់ដេប៉ូសំរាមមុខផ្សារសេរីភាពតាមសំណូមពរពលរដ្ឋ
តបតាមសំណូមពរពីប្រជាពលរដ្ឋពីបញ្ហាដេប៉ូសំរាមនៅមុខផ្សារសេរីភាពដែលធ្វើឲ្យជះក្លិនមិនល្អ លោក ថេង សុថុល អភិបាលនៃគណអភិបាលខណ្ឌ៧មករា បានសម្រេចលុបបំបាត់ដេប៉ូសំរាមនេះចោល និងណែនាំឲ្យប្រជាពលរដ្ឋក៏ដូជាអាជីករត្រូវវេចខ្ចប់សំរាមទុកដាក់ឲ្យបានត្រឹមត្រូវ។

ក្នុងដំណើរចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងអាជីវករក្នុងផ្សារសេរីភាព ពាក់ព័ន្ធការងារអនាម័យ និងបរិស្ថាន សណ្តាប់ធ្នាប់សាធារណៈ កាលពីថ្ងៃទី១៥ កញ្ញា លោកអភិបាលខណ្ឌក៏បានណែនាំឲ្យប្រជាពលរដ្ឋ និងអាជីវករត្រូវវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ រង់ចាំរថយន្ដរបស់ក្រុមហ៊ុនសំរាមមកយករៀងរាល់ថ្ងៃនៅម៉ោង៦ល្ងាច ចំណែកពលរដ្ឋដែលរស់នៅជុំវិញផ្សារក៏ត្រូវអនុវត្តដូចគ្នាផងដែរ។ ជាមួយគ្នានេះ លោកអភិបាលខណ្ឌក៏បានណែនាំឲ្យកម្លាំងសណ្តាប់ធ្នាប់ត្រូវចាំឃ្លាំមើល បើនៅតែមានអ្នកយកសំរាមមកចោល ហើយកម្លាំងចាប់បាន នឹងត្រូវពិន័យជាទឹកប្រាប់ចាប់ពី ២ម៉ឺនរៀល ដល់២០ម៉ឺនរៀល។

ការសម្រេចលុបបំបាត់ដេប៉ូសំរាមនេះ គឺជាការឆ្លើយតបតាមសំណូបពររបស់ប្រជាពលរដ្ឋកាលរសៀលថ្ងៃទី១២ ខែកញ្ញាឆ្នាំ២០២៤ ក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រោមអធិបតីភាព លោក សោម សុវណ្ណ ប្រធានក្រុមប្រឹក្សាខណ្ឌ៧មករា និងលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ ឲ្យអាជ្ញាធរជួយលុបបំបាត់ដេប៉ូសំរាមនៅលើផ្លូវលេខ១៦៤ ចំណុចផ្សារសេរីភាព ព្រោះបានជះក្លិនស្អុយធ្វើប៉ះពាល់ដល់សុខភាពពលរដ្ឋ។ ជាមួយនឹងការសំណូមពរពីបញ្ហាសំរាមនេះ ពលរដ្ឋក៏បានលើកឡើងពីបញ្ហាសណ្ដាប់ធ្នាប់ នៅចំណុចផ្សារសេរីភាពនេះ គឺក្រុមអាជីវករដាក់តាំងរបស់របរលក់លើផ្លូវធ្វើឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងបង្កការកក់ស្ទះចរាចរណ៍ផងដែរ៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


