ព័ត៌មានអន្ដរជាតិ
លោក Blinken ផ្តើមទស្សនកិច្ចនៅអេហ្ស៊ីប ពិភាក្សាបទឈប់បាញ់ជាប់គាំងនៅហ្គាហ្សា
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken កំពុងធ្វើដំណើរទៅកាន់ប្រទេសអេហ្ស៊ីបដែលនៅក្បែរខាងអ៊ីស្រាអែល នៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីបទឈប់បាញ់នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ព័ត៌មាន Reuters នៅថ្ងៃទី១៧ខែកញ្ញា។

ទីក្រុងវ៉ាស៊ីនតោន និងក្រុមប្រទេសសម្របសម្រួល មានដូចជា កាតា និងអេហ្ស៊ីប បានព្យាយាមអស់រយៈពេលជាច្រើនខែ ដើម្បីឈានដល់កិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស ដើម្បីបញ្ឈប់សង្រ្គាម និងដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល និងអ្នកទោសប៉ាឡេស្ទីន។
យ៉ាងណា ឧបសគ្គដ៏ធំបំផុតនាពេលនេះ មានចំនួន២ ដោយនោះគឺការទាមទាររបស់អ៊ីស្រាអែលក្នុងការរក្សាកងកម្លាំងរបស់ខ្លួននៅក្នុងច្រករបៀង Philadelphia ដែលស្ថិតនៅចន្លោះតំបន់ហ្គាហ្សា និងប្រទេសអេហ្ស៊ីប និងលក្ខខណ្ឌនៃការផ្លាស់ប្តូរចំណាប់ខ្មាំងសម្រាប់អ្នកទោសប៉ាឡេស្ទីនដែលឃុំខ្លួនដោយអ៊ីស្រាអែល។
ក្រសួងការបរទេសអាមេរិក បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Blinken នឹងពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែង ដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀង «ដែលធានាការដោះលែងចំណាប់ខ្មាំងទាំងអស់ សម្រាលទុក្ខលំបាករបស់ប្រជាជនប៉ាឡេស្ទីន និងជួយបង្កើតសន្តិសុខក្នុងតំបន់ឲ្យកាន់តែទូលំទូលាយ»។
ការប៉ះទង្គិចចុងក្រោយបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីនដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយ បានកើតឡើងកាលពីថ្ងៃទី៧ខែតុលា នៅពេលដែលក្រុមហាម៉ាសបានវាយប្រហារអ៊ីស្រាអែល ហើយបានសម្លាប់មនុស្ស ១២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់។
យោងតាមក្រសួងសុខាភិបាលក្នុងតំបន់ហ្គាហ្សា បានឲ្យដឹងថា ការវាយប្រហារសងសឹកជាបន្តបន្ទាប់របស់អ៊ីស្រាអែលលើក្រុមហាម៉ាស បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង ៤១ ០០០នាក់ ខណៈពេលដែលប្រជាជនជិត ២,៣លាននាក់បានផ្លាស់ទីលំនៅ ដែលបណ្តាលឲ្យមានវិបត្តិអត់ឃ្លាន និងនាំឲ្យមានការចោទប្រកាន់អ៊ីស្រាអែលអំពីអំពើប្រល័យពូជសាសន៍នៅតុលាការពិភពលោក តែត្រូវភាគីអ៊ីស្រាអែលបដិសេធ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


