កីឡា
ក្លិបម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន បង្កើតកម្មវិធី«រត់កម្សាន្ត២ថ្ងៃនៅព្រំដែន»
ក្លិបកីឡា«រត់ទ្រីយ៉ាថ្លុង»ដែលត្រូវបានបង្កើតឡើងដោយម្ចាស់មេដាយមាសកីឡាស៊ីហ្គេម លោក ឈុន ប៊ុនថន នឹងរៀបចំកម្មវិធីរត់កម្សាន្តរយៈពេល២ថ្ងៃនៅតាមព្រំដែន ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៤។

គោលបំណងចម្បងនៃការបង្កើតកម្មវិធីរត់កម្សាន្តនេះឡើងគឺដើម្បីផ្តល់ឱកាសឲ្យយុវជន និងប្រជាពលរដ្ឋចូលរួមសកម្មភាពកីឡានៅតំបន់ទេសចរណ៍តាមព្រំដែនជាមួយនឹងចក្ខុវិស័យនៃការបង្កើនការយល់ដឹងពីសារសំខាន់នៃការលេងកីឡា ជំរុញការផ្សព្វផ្សាយតំបន់ទេសចរណ៍ និងវប្បធម៌របស់ខេត្ត ព្រមទាំងចូលរួមអភិវឌ្ឍហេដ្ឋារចនាសម្ពន្ធខេត្តតាមព្រំដែន។ ការបង្កើតកម្មវិធីរត់កម្សាន្តនេះឡើង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលជំរុញឲ្យប្រជាពលរដ្ឋបានទៅឃើញផ្ទាល់ភ្នែកនូវភូមិសាស្ត្រក្នុងខេត្តតាមបណ្តាព្រំដែន។

កាលបរិច្ឆេទមានដូចខាងក្រោម
ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៤
- ម៉ោង៥ព្រឹក៖ ចេញដំណើរពីភ្នំពេញ ទៅខេត្តមណ្ឌលគិរី
- ម៉ោង៣រសៀល៖ ទៅដល់ខេត្តមណ្ឌលគិរី
- ម៉ោង៥ល្ងាច៖ អាហារសាមគ្គី បែបប្រពៃណីខេត្ត

ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤
- ម៉ោង៤:៣០នាទីព្រឹកព្រលឹម៖ ចេញដំណើរពីកន្លែងស្នាក់នៅ
- ម៉ោង៥ព្រឹក៖ ដល់ទីកន្លែងរៀបចំកម្មវិធី
- ម៉ោង៥:១០នាទីព្រឹក៖ ចាប់ផ្តើមបើកកម្មវិធី
- ម៉ោង៥:២០នាទីព្រឹក៖ ចាប់ផ្តើមរត់វិញ្ញាសាចម្ងាយ៣២គីឡូម៉ែត្រ
- ម៉ោង៥:២៥នាទីព្រឹក៖ ចាប់ផ្តើមរត់វិញ្ញាសាចម្ងាយ២១គីឡូម៉ែត្រ
- ម៉ោង៥:៣០នាទីព្រឹក៖ ចាប់ផ្តើមរត់វិញ្ញាសាចម្ងាយ១០គីឡូម៉ែត្រ
- ម៉ោង១០ព្រឹក៖ ពិធីបំពាក់មេដាយ និងបិទបញ្ចប់កម្មវិធី
- ម៉ោង១១ព្រឹក៖ ត្រឡប់ទៅកន្លែងស្នាក់ដើម្បីទទួលអាហារថ្ងៃត្រង់
- ម៉ោង១រសៀល៖ ត្រឡប់មករាជធានីភ្នំពេញវិញ

បងប្អូនអាចទាក់ទងតាមលេខទូរសព្ទ ០១៧ ៦៦៦ ១១៨ ដើម្បីទទួលបានព័ត៌មានលំអិត និងចូលរួមកម្មវិធី៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


