កីឡា
ពិតជាមិនធម្មតា វ៉ាន់ ភារ៉ា រត់ចម្ងាយជាប់ចំណាត់ថ្នាក់លេខ២ ខណៈអ្នកលេខ១ និង លេខ៣ សុទ្ធតែម្ចាស់ផ្ទះវៀតណាម
កីឡាករកម្ពុជា វ៉ាន់ ភារ៉ា បង្ហាញមោទកភាពដល់កម្ពុជា និងបានបង្ហាញពីសមត្ថភាពខ្លាំងរបស់ក្រុមរត់ប្រណាំងរបស់កម្ពុជាដោយប្រកួតជាប់ចំណាត់ថ្នាក់លេខ២ លើវិញ្ញាសាចម្ងាយ ៤២គីឡូម៉ែត្រ (Full Marathon) ក្នុងកម្មវិធី HCMC Marathon 2026 នៅប្រទេសវៀតណាម។

រូបភាពហ្វេសបុក ភារ៉ា
ព្រឹត្តិការណ៍រត់ប្រណាំង HCMC Marathon 2026 នេះគឺធ្វើឡើងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ កីឡាករកម្ពុជា វ៉ាន់ ភារ៉ា គឺធ្វើបានល្អមែនទែនដោយប្រជែងបានចំណាត់ថ្នាក់លេខ២ លើវិញ្ញាសាចម្ងាយ ៤២គីឡូម៉ែត្រ។ ភារ៉ា នៅក្នុងចម្ងាយ ៤២គីឡូម៉ែត្រនេះរូបគេធ្វើបានក្នុងរយៈពេល ០២ម៉ោង ២៧នាទី និង ២៥វិនាទី។

រូបភាពហ្វេសបុក ភារ៉ា
ភារ៉ា បានផ្ដល់ភាពភ្ញាក់ផ្អើល និងបង្ហាញការប្រជែងខ្ពស់មែនទែនដោយសារអ្នកជាប់ចំណាត់ថ្នាក់លេខ១ លេខ៣ លេខ៤ សុទ្ធតែជាកីឡាករម្ចាស់ផ្ទះវៀតណាម។ យ៉ាងណាកីឡាករកម្ពុជារូបនេះនៅតែអាចធ្វើបានល្អ និងនាំមោទកភាពជូនកម្ពុជាបើទោះជាវិញ្ញាសានេះថ្មីសម្រាប់រូបគេ និងមានការប្រជែងខ្ពស់ដូចនេះក្ដី។
បញ្ជាក់ដែរថា វាន់ ភារ៉ា ជាកីឡាករអត្តពលកម្មល្បីឈ្មោះ និងជាកីឡាករជម្រើសជាតិផងដែរ។ រូបគេជាកីឡាករដែលមានបទពិសោធច្រើន និងធ្លាប់ឆ្លងកាត់ការប្រកួតកម្រិតអន្តរជាតិជាច្រើនដងផងដែរនាពេលកន្លងមកនេះ៕






ទិដ្ឋភាពប្រកួតនៅវៀតណាម

អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


