កីឡា
អ្នកចង់សាកល្បងសមត្ថភាពខ្លួនឯងអាចចុះឈ្មោះចូលរួមរត់ប្រណាំងឆ្លងកាត់ឧបសគ្គ Ultra Trail Angkor 2026
ព្រឹត្តិការណ៍រត់ប្រណាំងឆ្លងកាត់ឧបសគ្គឆ្នាំ ២០២៦ Ultra Trail Angkor បានប្រកាសទទួលការចុះឈ្មោះហើយសម្រាប់មហាជនដែលចង់សាកល្បងសមត្ថភាពខ្លួនឯងអាចចូលរួមបាននៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ នៅខេត្តសៀមរាប។

ទិដ្ឋភាពរត់កន្លងទៅ
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឲ្យដឹងថា ឆ្នាំ២០២៦ នេះជាលើកទី៩ ហើយដែលព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយឆ្លងកាត់ឧបសគ្គបានរៀបចំឡើងនៅឯខេត្តសៀមរាបកន្លងទៅ។ ជាមួយគ្នានោះដែរកំណើននៃការចូលរួមមានកាន់តែច្រើនផងដែរ។

Ultra Trail Angkor ជាព្រឹត្តិការណ៍រត់ប្រណាំងមួយដែលផ្សារភ្ជាប់ជាមួយធម្មជាតិ ព្រោះមិនមែនរត់នៅតាមផ្លូវកៅស៊ូស្អាតនោះទេ ពោលអ្នករត់ត្រូវរត់ឆ្លងកាត់ភូមិ វាលស្រែ ក្រោមដើមឈើ និងជួបផ្លូវដែលលំបាកៗជាច្រើនអំឡុងពេលប្រកួតនេះ។ ដូច្នេះអ្នកដែលចង់ទទួលបាននូវអ្វីដែលថ្មី ប្លែកអារម្មណ៍ និងចង់សាកល្បងខ្លួនឯងអាចចុះឈ្មោះចូលរួមបានទៅតាមប្រភេទវិញ្ញាសាទាំង ៨ដែលមាននេះ។

ទិដ្ឋភាពរត់កន្លងទៅ
បញ្ជាក់ដែរថា ព្រឹត្តិការណ៍រត់ប្រណាំងចម្ងាយឆ្ងាយ Ultra Trail Angkor 2026 នេះនឹងធ្វើឡើងនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ។ ការប្រកួតធ្វើឡើងនៅឯខេត្តសៀមរាប ដោយមាន 8 វិញ្ញាសាគឺ 8km, 18km, 32km, Marathon 42 km, 64 km, 100 km, 18 km Nordic walking, 18 km Walk and Hike។ អ្នកចង់ចុះឈ្មោះចូលរួមអាចទំនាក់ទំនងទៅកាន់អ្នករៀបចំកម្មវិធី [email protected] ឬ www.ultratrail-angkor.com៕



កម្មវិធីរត់ និង QR ចុះឈ្មោះ


អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


