ព័ត៌មានអន្ដរជាតិ
មន្ត្រីអាមេរិក៖ ឃាតករ ៥ក្រុម កំពុងតាមសម្លាប់លោក ត្រាំ
ដោយទទួលបានប្រភពពីក្រសួងសន្តិសុខមាតុភូមិអាមេរិក, តំណាងរាស្រ្តគណបក្សសាធារណរដ្ឋលោក Matt Gaetz អះអាងថា បច្ចុប្បន្ននេះ មានឃាតករចំនួន៥ក្រុម កំពុងតាមសម្លាប់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ។

តាមការចុះផ្សាយរបស់ RT នៅថ្ងៃសៅរ៍ទី២១ខែកញ្ញា, លោក Gaetz បានលើកឡើងថា ថ្មីៗនេះលោកបានជួបជាមួយមន្ត្រីម្នាក់នៅក្រសួងសន្តិសុខមាតុភូមិ ហើយប្រាប់ថា មានឃាតករចំនួន៥ក្រុមកំពុងកំណត់គោលដៅលើលោកត្រាំ និងតាមសម្លាប់គាត់។ ក្នុងនោះ មាន៣ក្រុមនៅបរទេស និង២ក្រុមនៅក្នុងស្រុក ហើយក្រុមនៅបរទេសនោះទៀតសោត គឺជាក្រុមដែលមានទំនាក់ទំនងជាមួយអ៊ុយក្រែន អ៊ីរ៉ង់ និងប៉ាគីស្ថាន។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការឆ្លើយតបពី FBI ឬ CIA ទេ ចំពោះការលើកឡើងនេះ។
ការអះអាងរបស់លោក Gaetz កើតឡើងត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ ត្រូវខ្មាន់កាំភ្លើងប៉ងធ្វើឃាតជាថ្មី នៅឯទីលានវាលកូនហ្គោលអន្តរជាតិរបស់គាត់ ក្នុងទីក្រុង West Palm Beach នៃរដ្ឋ ហ្វ្លរីដា។

ទោះបីជាយ៉ាងណាក៏ដោយ បេក្ខជនឈរឈ្មោះបោះឆ្នោតគណបក្សសាធារណរដ្ឋរូបនេះ មិនមានរបួសអ្វីទេ ហើយត្រូវជម្លៀសទៅកាន់កន្លែងសុវត្ថិភាព ខណៈជនសង្ស័យឈ្មោះ Ryan Wesley Routh ត្រូវនាំទៅឃុំឃាំង។
ភ្លាមៗនោះដែរ ប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដិន ក៏បានចេញបញ្ជាដាច់ណាត់ឲ្យសេវាសម្ងាត់ ត្រូវចាត់វិធានការម៉ឺងម៉ាត់ ដើម្បីការពារសុវត្ថិភាពរបស់បេក្ខជនឈរឈ្មោះបោះឆ្នោតខាងគណបក្សសាធារណរដ្ឋ។
នោះគឺជាការប៉ងសម្លាប់លើកទីពីរ ក្រោយពេលលោកត្រាំ បានរួចរស់ជីវិតពីការលបធ្វើឃាតលើកដំបូង អំឡុងពេលជួបជុំអ្នកគាំទ្រនៅរដ្ឋ Pennsylvania៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


