Connect with us

សេដ្ឋកិច្ច

សិប្បកម្មដូងតាកែវ បច្ចុប្បន្នអាចកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់បានប្រមាណជាង១០មុខ

បានផុស

នៅ

សិប្បកម្មមួយ ស្ថិតនៅ ស្រុកត្រាំកក់ ខេត្តតាកែវ បានកែច្នៃដូងទុំជាផលិតសម្រាប់ប្រើប្រាស់ប្រមាណជាង១០មុខ ដាក់លក់ក្នុងទីផ្សារប្រទេសកម្ពុជា និងកំពុងទទួលបានការគាំទ្រពីអតិថិជិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាប្រធានសិប្បកម្មដូងតាកែវ លោក មាគ ស៊ន បានប្រាប់ កម្ពុជាថ្មី ថា សិប្បកម្មរបស់លោកបានចា​ប់ផ្ដើមឡើងតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ លោក បន្តថា ដំបូងឡើយ សិប្បកម្ម គ្រាន់មានទីតាំងតូចមួយនៅក្នុងរាជធានីភ្នំពេញ ដោយផលិតត្រឹមតែស្ករគ្រាប់ដូង តែប៉ុណ្ណោះ។

លោក មាគ ស៊ន បានប្រាប់ឱ្យដឹងទៀតថា សម្រាប់ពេលបច្ចុប្បន្នសិប្បកម្ម អាចមានលទ្ធភាពកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់ប្រមាណជាង ១០មុខ ក្នុងនោះមានដូចជា៖ ប្រេងដូង សាប៊ូ ក្រែមលាបស្បែក មីរសជាតិដូង និងសម្ភារៈប្រើប្រាស់ផ្សេងៗទៀតដូចជា៖  ថូផ្កា ប៉ាន់តែ និងស្បែកជើង ជាដើម។

លោក បន្ថែមទៀតថា សម្រាប់ទីផ្សារនាពេលបច្ចុប្បន្នផលិតផលដែលផលិតចេញពីដូងទុំនេះ អាចផ្គត់ផ្គង់បានមួយចំណែកក្នុងទីផ្សារក្នុងប្រទេសកម្ពុជា និងអាចជួយដល់ប្រជាសហគមន៍ក្នុងមូលដ្ឋាន ដែលភាគច្រើនសុទ្ធសឹងតែជាជនពិការ និងស្រ្ដីមេផ្ទះ ស្វែងរកចំណូលតាមរយៈការកែច្នៃដូងទុំ ចេញជាផលិតផលប្រើប្រាស់ទាំងនេះ។

លោក មាគ ស៊ន បានបញ្ជាក់ទៀតថា សម្រាប់ចក្ខុវិស័យទៅថ្ងៃអនាគត សិប្បកម្មរបស់លោកក៏គ្រោងនឹងកែច្នៃដូងទុំ និងស្រកីដូង ចេញជាផលិតផលប្រើប្រាស់ឱ្យបានកាន់តែច្រើនមុខ ដោយធ្វើយ៉ាងណាកែច្នៃដូងទុំ ឱ្យអស់លទ្ធភាព។

លោក មាគ ស៊ន ក៏សូមលើកទឹកចិត្តដល់ប្រជាជនខ្មែរ ចូលរួមប្រើប្រាស់ផលិតរបស់ខ្មែរឱ្យបានកាន់តែច្រើន ដើម្បីជួយដល់ប្រជាសហគមន៍ក្នុងមូលដ្ឋាន អាចមានលទ្ធភាពស្វែងរកប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានតាមរយៈជំនាញ និងមុខរបរ កែច្នៃដូងទុំ ទាំងអស់នេះ៕

អត្ថបទ ៖ សួស សិត  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម