ព័ត៌មានជាតិ
អភិបាលខេត្តស្វាយរៀងចុះពិនិត្យទីតាំងត្រៀមជាកន្លែងព្យាបាលជំងឺកូវីដ១៩
ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១ ឯកឧត្ដម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ឯកឧត្ដម តូច ប៉ូលីវ៉ា អភិបាលរងខេត្ត បានដឹកនាំក្រុមការងារ និងកម្លាំងជំនាញ ចុះពិនិត្យលក្ខណៈសម្បត្តិទីតាំងសណ្ឋាគារឯកជនមួយកន្លែងសម្រាប់ត្រៀមបម្រុងទុកជាកន្លែងព្យាបាលទី៣។

ក្រោយពីចុះត្រួតពិនិត្យរួច ក្រុមការងារបានបន្តចុះពិនិត្យទីតាំងមន្ទីរពេទ្យរដ្ឋមួយកន្លែងទៀតនៅស្រុកស្វាយទាប ដើម្បីផ្គត់ផ្គង់ជ្រើសរើសបម្រុងទុកប្រើប្រាស់នៅក្នុងករណីចាំវាបាច់ណាមួយ ។
កន្លងមករដ្ឋបាលខេត្តស្វាយរៀងរៀបចំទីតាំងបម្រុងទុកព្យាបាលមាន២កន្លែងមាន
-ទី១មន្ទីរពេទ្យបង្អែកស្វាយជ្រំ
-ទី២មន្ទីរពេទ្យបង្អែកសាមគ្គីរំដួល ។

ដើម្បីទ្រសភាពការណ៍ការក្នុងករណីមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ បច្ចុប្បន្ននេះ រដ្ឋបាលខេត្តបានប្រើប្រាស់ទីតាំងមន្ទីរពេទ្យបង្អែកស្វាយជ្រំ សម្រាប់ព្យាបាលអ្នកជំងឺមានកូវីត១៩ វិជ្ជមាន២នាក់ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១កន្លងទៅនេះ ក្នុងករណីដែលមានអ្នកជំងឺច្រើនពេញមន្ទីរពេទ្យ រដ្ឋបាលខេត្តនឹងបន្តយកមន្ទីរពេទ្យបង្អែកសាមគ្គីរំដួលប្រើប្រាស់ជាមន្ទីរពេទ្យព្យាបាលជំងឺកូវីត-១៩ បើមន្ទីរពេទ្យទាំង២ មានអ្នកជំងឺពេញទៀត រដ្ឋបាលខេត្តនឹងជួលទីតាំងសណ្ឋាគារឯកជនសម្រាប់រៀបចំ ទៅជាមន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ផងដែរ៕
អត្ថបទ ៖ អ៊ុង ភក្ដី







-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


