ព័ត៌មានជាតិ
អភិបាលខណ្ឌឫស្សីកែវ ចុះពិនិត្យស្ថានភាពទឹកទន្លេសាប កំពុងហក់ឡើងគួរឲ្យព្រួយបារម្ភ លិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ
អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពទឹកកំពុងហក់ឡើងខ្លាំង ធ្វើឲ្យមានការជន់លិចផ្ទះប្រជាពលរដ្ឋមួយចំនួននៅតាមដងទន្លេ។

ជាក់ស្ដែងកាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០២៤ ម្សិលមិញនេះ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពទឹកទន្លេសាប កំពុងហក់ឡើងគួរឲ្យព្រួយបារម្ភ ដែលបណ្ដាលឲ្យលិចលង់ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋមួយចំនួន។
លោកអភិបាលខណ្ឌ បានណែនាំឲ្យប្រជាពលរដ្ឋរស់នៅតាមបណ្ដោយមាត់ទន្លេ យកចិត្តទុកដាក់ថែទាំសុខភាពឲ្យបានល្អ និងរក្សាអនាម័យ ព្រោះសុខភាពជាកត្តាចម្បងសម្រាប់មនុស្សគ្រប់គ្នា ដូច្នេះសូមគ្រប់ក្រុមគ្រួសារត្រូវបរិភោគទឹកដាំឆ្អិនល្អ ដើម្បីការពារកុំឲ្យកើតមានជំងឺរាករូស ឬជំងឺតម្កាត់នានា ធ្វើឲ្យខាតបង់ពេលវេលា និងថវិកាក្នុងការព្យាបាលជំងឺ។

លោកអភិបាលខណ្ឌ ក៏បានណែនាំបន្ថែមថា នៅពេលទឹកស្រក មុនពេលត្រឡប់ទៅរស់នៅលំនៅឋានវិញ សូមសម្អាតផ្ទះ ឬបរិស្ថានជុំវិញផ្ទះឲ្យបានស្អាត មានអនាម័យ ហើយខិតខំបន្តបង្កបង្កើតផល ដាំដុះ ចិញ្ចឹមសត្វ ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ។ សូមមានស្មារតីប្រុងប្រយ័ត្នជានិច្ចចំពោះអគ្គិភ័យ និងការលង់ទឹកជាយថាហេតុ៕
អត្ថបទ ៖ ម៉េង





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


