ព័ត៌មានអន្ដរជាតិ
វៀតណាមសម្លឹងចាប់ឥណ្ឌាជាទីផ្សារសក្តានុពលសម្រាប់កសិផលនាំចេញ
ប្រទេសវៀតណាមសម្លឹងចាប់ឥណ្ឌាជាទីផ្សារសក្ដានុពលសម្រាប់ការនាំចេញផលិតផលកសិកម្មរបស់ខ្លួន តាមរយៈឱកាសផ្សេងៗទោះបីជាមានបញ្ហាប្រឈមនានាក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News នាថ្ងៃសុក្រនេះ។

វៀតណាមមើលឃើញថា ឥណ្ឌាជាប្រទេសដែលមានតម្រូវការធំដោយសារតែចំនួនប្រជាជនច្រើន ដែលអាចអំណោយផលសម្រាប់ផលិតផលចេញពីវិស័យកសិកម្ម ជាពិសេសបន្លែ និងផ្លែឈើ។
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឱ្យដឹងថា ឥណ្ឌា និងវៀតណាមមានចំណុចខ្លាំងក្នុងវិស័យកសិកម្ម ការនាំចេញផលិតផលកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ យ៉ាងណាមិញ ការនាំចូល និងនាំចេញកសិផលរវាងប្រទេសទាំង២ មិនទាន់មានទំហំធំនៅឡើយទេ។
ក្នុងឆ្នាំ ២០២៣ ការនាំចេញកសិផលរបស់វៀតណាមទៅកាន់ប្រទេសឥណ្ឌា នៅតែមានកម្រិតមធ្យម ចំនួន ៥០៧ លានដុល្លារ ដែលស្មើនឹងប្រហែល ១,៥ ភាគរយ នៃទំហំការនាំចូលផលិតផលកសិកម្មសរុបរបស់ឥណ្ឌា។ តួលេខនេះ បង្ហាញថា ការនាំចេញទៅឥណ្ឌារបស់វៀតណាម មិនទាន់សមតាមសក្ដានុពល និងចំណុចខ្លាំងរបស់ខ្លួននៅឡើយទេ។

ក្រៅពីផ្លែស្រកានាគ ពេលនេះឥណ្ឌាមានតម្រូវការយ៉ាងខ្លាំងក្នុងការនាំចូលផលិតផលកសិកម្មផ្សេងទៀតដូចជា ម្រេច កាហ្វេ គ្រាប់ស្វាយចន្ទី តែ ប្រេងបន្លែ ទឹកផ្លែឈើ ដំឡូងជ្វា និងផ្លែផាសិន។
អ្នកជំនាញនិយាយថា ស្តង់ដារគុណភាពសម្រាប់ការនាំចេញកសិផលទៅឥណ្ឌាមិនតឹងរ៉ឹងដូចទីផ្សារអឺរ៉ុប ឬចិនទេ។ ម្យ៉ាងវិញទៀត ប្រជាជនឥណ្ឌាភាគច្រើនជាអ្នកបរិភោគអាហារបួស ដូច្នេះហើយតម្រូវការបន្លែ និងផ្លែឈើមានច្រើន មិនត្រឹមតែសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងសម្រាប់ពិធីសាសនាទៀតផង។ ដូច្នេះ វាមានឱកាសសម្រាប់ពាណិជ្ជករក្នុងស្រុកវៀតណាម ដើម្បីការនាំចេញរបស់ខ្លួន៕

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន