ជីវិតកម្សាន្ដ
ពេជ្រ ចរណៃ ឆ្លើយតប ក្រោយការលើកឡើងថារៀបចំកម្មវិធីសម្តែងសិល្ប:បុរាណខ្មែរ ចំរដូវបុណ្យភ្ជុំ
តារាសម្តែងកញ្ញា ពេជ្រ ចរណៃ បានចេញមុខឆ្លើយតបភ្លាមៗបន្ទាប់មានការបញ្ចេញមតិមួយចំនួនពីសំណាក់មហាជនថា មូលហេតុដែលមិនសូវមានការផុសផុលទៅទិញសំបុត្រចូលទស្សនា ការសម្តែងមហោស្រពសិល្ប:បុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧» គឺដោយសារតែធ្វើចំឱកាសនៃរដូវបុណ្យភ្ជុំ ។
ត្រង់ចំណុចនេះ ចរណៃ បានលើកឡើង ២ចំណុចឱ្យអ្នកបញ្ចេញមតិពិចារណាដែរថា “ការសម្តែងនៅថ្ងៃ២៨-២៩ កញ្ញា តែភ្នំធំគឺនៅថ្ងៃ ១.២.៣ កញ្ញា” និងបានចោទសួរថា “សិល្បករសិល្បការិនី លោកគ្រូអ្នកគ្រូ រួមទាំងក្រុមការងារទាំងអស់ ជាង២០០នាក់ មិនមានស្រុកកំណើតដែលត្រូវទៅទេមែនទេ?”។

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ កាលពីថ្ងៃម្សិលមិញបានផ្តល់កិច្ចសម្ភាសន៍ តាមរយ:សារព័ត៌មានកម្ពុជាថ្មីដោយនាងបានបង្ហាញក្តីកង្វល់ និងការព្រួយចិត្តខណ:ដែលកម្មវិធីសិល្ប:បុរាណខ្មែរ ហាក់មិនសូវមានការចូលរួមគាំទ្រច្រើនពីសំណាក់មជ្ឈដ្ឋានមហាជនពិសេសយុវវ័យតែម្តង។
ហេតុផលនេះ ទើបនាងអំពាវនាវដោយទទូចសូមឲ្យកូនខ្មែរទាំងអស់ ស្រាក់ដៃគ្នាចូលរួមលើកស្ទួយវប្បធម៌សិល្ប:បុរាណខ្មែរតាមរយ:ការទិញសំបុត្រចូលរួមទស្សនាផ្សព្វវផ្សាយពីមហោស្រពសិល្ប:បុរាណខ្មែររឿង «ព្រះបាទជ័យវរ្ម័នទី៧» ដែលនឹងរៀបចំសម្តែងចាប់ពីថ្ងៃទី ២៨ខែកញ្ញា ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤នេះ។
ទោះបីជាយ៉ាងណាបន្ទាប់ការលើកឡើងជាកង្វល់របស់តារាស្រី ពេជ្រ ចរណៃ គេឃើញមានការបញ្ជេញមតិជាច្រើនពីមហាជន ដោយក្នុងនោះមានទាំងការគាំទ្រ និងចំណែកខ្លះទៀតបានលើកមូលហេតុថា មកពីរៀបចំកម្មវិធីសម្តែងខុសពេលពោលគឺធ្វើចំរដូវភ្ជុំទើបមិនសូវមានអ្នកទិញសំបុត្រទស្សនាទៅវិញ ជាហេតុធ្វើឱ្យកញ្ញាចេញមុខមកឆ្លើយតបម្តងទៀត។

តារាសម្តែងកញ្ញា ពេជ្រ ចរណៃ ដែលកំពុងលេចធ្លោតាមរយ:ក្បាច់គុនល្បុក្កតោខ្មែរបានបន្ថែមថាត្រង់នេះ សរបញ្ជាក់អោយឃើញថាតម្លៃនៃសិល្បៈវប្បធម៌ខ្មែរ មានតម្លៃនៅកម្រិតណា..កូនខ្មែរគ្រប់រូបគឺមានតួរនាទីថែរក្សាលើកស្ទួយផ្សព្វផ្សាយនៅសិល្ប:វប្បធម៌ខ្មែរ ៕ អត្ថបទ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


