ព័ត៌មានអន្ដរជាតិ
វៀតណាមខូចខាត៣,៣ពាន់លានដុល្លារក្នុងព្យុះទីហ្វុងយ៉ាក់ជី (Yagi)
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋនៃប្រទេសវៀតណាម បានផ្សាយនៅថ្ងៃទី២៨ខែកញ្ញាថា ព្យុះទីហ្វុងយ៉ាកជី (Yagi) ដ៏កំណាចមានឥទ្ធិពលខ្លាំងបំផុតរបស់អាស៊ីឆ្នាំនេះកាលពីដើមខែកញ្ញានេះ បានបណ្តាលឱ្យខូចខាតប៉ាន់ស្មានថាមានចំនួន ៨១,៥ទ្រីលានលានដុង (ប្រហែលល៣,៣ពាន់លានដុល្លារ)។

ព្យុះយ៉ាកជីដែលបានចាប់ផ្តើមបោកបក់យ៉ាងខ្លាំងចាប់ផ្តើមពីប្រទេសហ្វីលីពីននៅដើមខែកញ្ញា រួចឆ្លងកាត់ទៅភាគខាងត្បូងចិន និង ភាគខាងជើងប្រទេសវៀតណាម រហូតដល់ភាគខាងជើងប្រទេសឡាវ ថៃ និងទៅដល់ប្រទេសមីយ៉ាន់ម៉ា បានបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់តំបន់អាស៊ីអាគ្នេយ៍ក្នុងរយៈពេលតែត្រឹមប្រហែល២សប្តាហ៍។
សម្រាប់ប្រទេសវៀតណាម ព្យុះទីហ្វុងយ៉ាក់ជីដែលបានសម្លាប់មនុស្ស ២៩៩នាក់និងអ្នកបាត់ខ្លួន៣៤នាក់ បានបំផ្លិចបំផ្លាញមជ្ឈមណ្ឌលឧស្សាហកម្មដែលផលិតសម្ភារសំដៅដល់ការនាំចេញ បំផ្លាញរោងចក្រ និងសម្ភារៈបរិក្ខារ ក្រៅពីការជន់លិចដីស្រែ បំផ្លាញផ្ទះសម្បែង និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធធ្ងន់ធ្ងរដូចជាបាក់ស្ពាន រអិលបាក់ដី។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋវៀតណាមបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Le Minh Hoan ថា៖«ការខូចខាតសេដ្ឋកិច្ចសរុបត្រូវបានប៉ាន់ប្រមាណជាដំបូងមានចំនួនជាង ៨១,៥ ពាន់ពាន់លានដុង ដោយការខូចខាតភាគច្រើនបណ្តាលមកពីការរអិលបាក់ដី និងទឹកជំនន់ភ្លាមៗ»។
តួលេខនេះលើសពីការប៉ាន់ប្រមាណបឋមចំនួន១,៦ ពាន់លានដុល្លារអាមេរិក ដែលធ្វើឡើងក្នុងខែកញ្ញា ដោយក្រសួងផែនការដែលបានគំរាមកំហែងដល់កម្រិត ០,១៥ភាគរយពីការព្យាករណ៍សម្រាប់កំណើនសេដ្ឋកិច្ចពី៦,៨ភាគរយទៅ៧ភាគរយនៅឆ្នាំ២០២៤។

លោក Hoan បានជំរុញឱ្យអាជ្ញាធរជួយប្រជាជនឱ្យដំណើរការផលិតកម្មឡើងវិញ ខណៈពេលដែលមានការធានាការផ្គត់ផ្គង់ និងការបន្ថយតម្លៃ ដោយសារដីកសិដ្ឋា្នន និងកសិកម្មស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់ខ្លាំងបំផុត។
ទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា តម្លៃជ្រូករស់ក្នុងប្រទេសវៀតណាមបានកើនឡើងជាលំដាប់ចាប់តាំងពីព្យុះទីហ្វុង Yagi និងទឹកជំនន់ជាបន្តបន្ទាប់បានប៉ះពាល់ដល់កសិដ្ឋានចិញ្ចឹមជ្រូកមួយចំនួននៅភាគខាងជើង។
កាលពីថ្ងៃទី២៦ខែកញ្ញា ទីភ្នាក់ងារវាយតម្លៃសេដ្ឋកិច្ចសកល S&P Global បាននិយាយថា ប្រាក់ចំណេញរបស់ធនាគារវៀតណាមនឹងរងផលប៉ះពាល់ដោយសារតែវិធានការបន្ធូរបន្ថយបំណុលដោយសារព្យុះទីហ្វុងដែលបញ្ជាដោយធនាគារកណ្តាល៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


