Connect with us

ព័ត៌មានអន្ដរជាតិ

​ទឹកជំនន់​​ធ្ងន់ធ្ងរ​នៅ​សុងខ្លា​ លិច​ព្រលានយន្តហោះ​ ហាតយ៉ៃ នៅភាគខាងត្បូងថៃ​​

បានផុស

នៅ

នាយករដ្ឋមន្ត្រី​ថៃ​ ត្រៀម​ធ្វើដំណើរ​ទៅកាន់​​​ខេត្ត​​​​ហាតយ៉ៃ (Hat Yai) ស្ថិតនៅ​ភាគខាងត្បូង​ប្រទេស ខណៈ​ដែល​​​​​ទឹកជំនន់​កំពុង​វាយប្រហារ​យ៉ាងខ្លាំង សូម្បី​​ព្រលានយន្តហោះ ក៏រង​ការ​លិចលង់​ដែរ។​

​អ្នកដំណើរ​ធ្វើដំណើរ​នៅ​ព្រលានយន្តហោះ​ហាតយ៉ៃ​។​The Nation
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោ​ងសារព័ត៌មានថៃ Khaosod ​នាយករដ្ឋមន្រ្តីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) នឹង​ធ្វើដំណើរ​ទៅ​កាន់​​ខេត្ត ហាតយ៉ៃ (Hat Yai) ម្តងទៀតនៅរសៀលថ្ងៃទី​​២៣ខែ​​​វិច្ឆិកា​នេះ​ ​ដើម្បី​ផ្តល់​ការ​លើក​ទឹកចិត្ត​ដល់​​ការ​ជួយសង្គ្រោះ​ប្រយុទ្ធ​ប្រឆាំង​​ទឹកជំនន់​ដែល​​កំពុង​វាយប្រហារ​នៅខេត្តភាគខាងត្បូង​នោះ។

តាមការ​ចេញ​ផ្សាយ​របស់​សារ​ព័ត៌មានថៃ នាយករដ្ឋមន្ត្រីថៃ កំពុង​ពន្លឿន​ការ​រំដោះទឹក​ ហើយ​រំពឹង​ថា​នឹង​មាន​ភាព​ប្រសើរ​ឡើង​ក្នុង​រយៈពេល​៣-៤​ថ្ងៃ បើ​មិន​មាន​ភ្លៀង​ធ្លាក់។ លោក​បញ្ជា​ឲ្យ​បើក​ប្រាក់​សំណង​ជូន​ពលរដ្ឋ​ជា​បន្ទាន់ ដោយ​មិន​រង់ចាំ​ការ​​វាយតម្លៃ​​ការ​​ខូចខាត​នោះ​ទេ។

​​​ជាមួយ​គ្នា​នេះ តាមការចេញផ្សាយ​របស់​សារ​ព័ត៌មាន The Nation ក្រុម​ហ៊ុន​អាកាស​ចរណ៍​​អន្តរជាតិ​ទៅកាន់​​ព្រលានយន្តហោះហាតយ៉ៃ បាន​ប្រកាស​ពី​វិធានការ​​​​​ជួយ​អ្នកដ​​ល់​អ្នកដំណើរ​ដែលធ្វើដំណើរទៅកាន់ហាត​យ៉ៃ​ផងដែរ​។

​ទឹក​ជំនន់​បាន​វាយប្រហារ​ខេត្តសុងខ្លា នៅភាគខាងត្បូង​ថៃ​យ៉ាងខ្លាំង សូម្បី​ភាគី​ម៉ាឡេស៊ី​ដែលស្ថិតនៅជិត​​តំបន់ភាគខាងត្បូង​ថៃ​ក៏​រង​ផល​ប៉ះពាល់​​ខ្លាំងក្លា​ដែរ ដោយ​ក្នុង​នោះ​ ប្រជាជន​ម៉ាឡេស៊ី​​​ប្រមាណ​៤០០០​គ្រួសារ​​​​បានរង​ផល​ប៉ះពាល់​​ដោយត្រូវជម្លៀស​ចេញ​​៕​

ទឹកជំនន់​លិច​នៅខេត្តសុងខ្លា​។
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម