ព័ត៌មានអន្ដរជាតិ
វៀតណាមបង្ហាញសម្ភារៈយោធាទំនើបៗផលិតក្នុងស្រុក ក្នុងពិធីហាត់សមព្យុហយាត្រាយោធា
ក្រសួងការពារជាតិ និងក្រសួងសន្តិសុខសាធារណៈនៃប្រទេសវៀតណាម បានប្រមូលផ្តុំ នាយទាហាន និងពលទាហានជិត ១៦០០០នាក់ រួមជាមួយនឹងសព្វាវុធ និងសម្ភារៈយោធាទំនើបៗដែលភាគច្រើនផលិតក្នុងស្រុក សម្រាប់ការហាត់សមព្យុហយាត្រយោធាទ្រង់ទ្រាយធំ ដោយការត្រៀមសម្រាប់រំឭកខួបលើកទី៨០នៃកងទ័ពបដិវត្តន៍បង្កើតឡើងនៅខែសីហា និងទិវាជាតិនៅថ្ងៃទី២ខែកញ្ញា ខាងមុខនេះ។

ពិធីហាត់សមដ៏ធំមិនធ្លាប់មានក្នុងប្រទេសវៀតណាម បានរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនយោធិនជាតិលេខ៤ នៅទីក្រុងហាណូយ។
យោងសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មានវៀតណាម (Vietnam News) ការហាត់សមដ៏ធំនេះ បានចាប់ផ្តើមជាមួយនឹងក្បួនដង្ហែភ្លើងតាមបែបប្រពៃណី អមដោយពិធីលើកទង់ជាតិ ហើយបន្ទាប់មកសមយុទ្ធដង្ហែពេញលេញក៏ត្រូវបានបង្ហាញជាបន្តបន្ទាប់។
ក្នុងព្រឹត្តិការណ៍យោធាថ្នាក់ជាតិដ៏ធំនេះ ប្រទេសវៀតណាមក៏ឆ្លៀតបង្ហាញសព្វាវុធទំនើបៗ និងសម្ភារៈយោធាជាច្រើន ដូចជារថក្រោះ រថពាសដែក កាំជ្រួច កាំភ្លើងធំ រ៉ាដា និងឧបករណ៍ឯកទេសសម្រាប់សង្គ្រាមអេឡិចត្រូនិច វិស្វកម្ម ទំនាក់ទំនង និងការការពារគីមី។
សេចក្តីរាយការណ៍របស់សារព័ត៌មានវៀតណាម បានលើកឡើងថា ភាគច្រើននៃសម្ភារៈនិងឧបករណ៍យោធាទាំងនេះត្រូវបានអភិវឌ្ឍក្នុងស្រុកដោយឧស្សាហកម្មការពារជាតិរបស់វៀតណាម រួមទាំងប្រព័ន្ធកាំជ្រួច Truong Son រថយន្តប្រយុទ្ធថ្មើរជើង XCB-01 យន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធរ៉ាដាទំនើបៗ។ ទាំងនេះបានបង្ហាញពីភាពចល័តរបស់កងទ័ពប្រជាជនវៀតណាម និងការត្រៀមខ្លួនប្រយុទ្ធខ្ពស់។
សេចក្តីរាយការណ៍ដោយយោងតាមអ្នករៀបចំកម្មវិធី បានឲ្យដឹងថា ដោយផ្អែកលើមេរៀនពីការហាត់សមលើកទីមួយកាលពីជិតបីសប្តាហ៍មុន និងដើម្បីទប់ទល់នឹងកំដៅដ៏ខ្លាំងនោះ អង្គភាពដែលចូលរួមបានធ្វើសមយុទ្ធរបស់ពួកគេដោយមានវិន័យ និងការសម្របសម្រួលយ៉ាងតឹងរ៉ឹង។ ទម្រង់នៃការហែក្បួនត្រូវបានធ្វើឲ្យស្របនឹងអាកាសធាតុ និងប្រតិបត្តិដោយភាពជាក់លាក់ និងការបំពាក់ឯកសណ្ឋាន៕


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


