ព័ត៌មានជាតិ
កម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកជាង ៥ ម៉ឺនកន្លែង សម្រាប់បម្រើវិស័យធំៗ ៣
គិតត្រឹមថ្ងៃទី ០៤ ខែតុលា ឆ្នាំ ២០២៤ នេះ កម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកប្រមាណជាង ៥ ម៉ឺនកន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងមានតម្រូវការកម្លាំងពលកម្មសរុប ៥១ ៧០៥ កន្លែង នៅក្នុងវិស័យធំៗ ចំនួន ៣ រួមមាន វិស័យឧស្សាហកម្មត្រូវការកម្លាំងពលកម្មចំនួន ៣៩ ០១៧ កន្លែង វិស័យសេវាកម្មត្រូវការកម្លាំងពលកម្មចំនួន ២ ៨០១ កន្លែង និងវិស័យកសិកម្ម ៩ ៨៨៧ កន្លែង។
ក្នុងនោះនៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៤ ៥៥០ កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ១១ ១៧១ កន្លែង។ ខេត្តកំពង់ឆ្នាំងមានតម្រូវការផ្នែកឧស្សាហកម្ម ១០ ២០០ កន្លែង។ រាជធានីភ្នំពេញមាន ៩ ៧៦៨ កន្លែង ក្នុងនោះផ្នែកឧស្សាហកម្ម ៧ ៩៨៦ កន្លែង និងផ្នែកសេវាកម្ម ១ ៧៦២ កន្លែង។ ខេត្តស្វាយរៀងមានចំនួន ៤ ៦៩៦ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៤ ៥១៥ កន្លែង និងសេវាកម្ម ១៨១ កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម ៣ ០៥៨ កន្លែង។

ខេត្តក្រចេះមានតម្រូវការកម្លាំងពលកម្ម ៣ ០០៤ កន្លែង ក្នុងនោះផ្នែកសេវាកម្ម ៤ កន្លែង និងកសិកម្ម ៣ ០០០ កន្លែង។ ខេត្តស្ទឹងត្រែងមានតម្រូវការ ២ ៣១៥ កន្លែង ក្នុងនោះផ្នែកសេវាកម្ម ១៥ កន្លែង និងកសិកម្ម ២ ៣០០ កន្លែង។ ខេត្តតាកែវមានតម្រូវការឧស្សាហកម្ម ១ ៤៦៥ កន្លែង។ ខេត្តបន្ទាយមានជ័យមានតម្រូវការកម្លាំងពលកម្ម ៩០៤ កន្លែង ក្នុងនោះឧស្សាហកម្មមាន ៥៤៧ កន្លែង និងសេវាកម្ម ៣៥៧ កន្លែង និងខេត្តផ្សេងៗ មាន ៥៧៤ កន្លែង ក្នុងនោះមានឧស្សាហកម្ម ៧៥ កន្លែង សេវាកម្ម ៤៦២ កន្លែង និងកសិកម្ម ៣៧ កន្លែង។
ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជាង ៥ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរចំនួន ៣២ ៧១៧ កន្លែង កម្មករចម្ការដំណាំចំនួន ៩ ០៥៧ កន្លែង កម្មករក្នុងផលិតកម្មចំនួន ១ ៥៦៥ កន្លែង ត្រួតពិនិត្យដំណើរការផលិតលោហធាតុ ១ ២៣០ កន្លែង អ្នកធ្វើការដែលពាក់ព័ន្ធនឹងផលិតផលស្បែកជើង ៨០០ កន្លែង កម្មករវេចខ្ចប់ដោយដៃចំនួន ៦៤០ កន្លែង ផ្នែកដំឡើងដែលមិនធ្វើចំណាត់ថ្នាក់ ៦០ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ៥៤៦ កន្លែង អ្នកជួសជុល និងអ្នកបញ្ជាឧបករណ៍ម៉ាស៊ីនឈើចំនួន ៥០៤ កន្លែង អ្នកបញ្ជាម៉ាស៊ីនកន្លែងផលិតផលិតផលធ្វើពីក្រណាត់ និងរោមសត្វ ៥០០ កន្លែង និងមុខរបរផ្សេងៗ ៣ ៥៤៣ កន្លែង៕
អត្ថបទ ៖ សំអឿន




-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


