ជីវិតកម្សាន្ដ
ប្រហែសតែបន្តិច Kylie Jenner ជំនួសតំណែង Lisa -Jennie ធ្លាប់ជាបុគ្គលមានឥទ្ធិពលនៅ Paris Fashion Week
កាលពីពេលថ្មីៗនេះ Lefty ដែលជាគេហទំព័រវិភាគម៉ូដនិងប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយ ស្រាប់តែបញ្ចេញស្ថិតិអំពីបុគ្គលដែលមានឥទ្ធិពលបំផុតទាំង៥ បន្ទាប់ពីព្រឹត្តិការណ៍ Paris Fashion Week បានបញ្ចប់ក្ដៅៗ។ យ៉ាងណាសមាជិកក្រុម BlackPink ២រូបគឺ Lisa និង Jennie បែរជាអវត្តមានស្របពេលតំណែងលេខ១បានទៅលើ Kylie Jenner ទៅវិញ។
ការបង្ហាញខ្លួនរបស់តារាបរទេស Kylie Jenner លើកនេះក៏ជាលើកដំបូងនៅលើវិថីដើរម៉ូដបានជួយមួយផ្នែកដល់ម៉ាកយីហោដែលអមជាមួយនាងនាំមកនូវប្រាក់ចំណូលយ៉ាងច្រើន។

ដ្បិតថាឆ្នាំនេះមានតារាបរទេសជាអ្នកនាំំមុខជាបុគ្គលមានឥទ្ធិពលទាំង៥ នៅ Paris Fashion Week មែនពិត។ប៉ុន្តែក្នុងនោះក៏មានសមាជិក BLACKPINK ២ នាក់ ស្ថិតនៅក្នុងបញ្ជីនេះផងដែរ។ Rosé ជាប់ចំណាត់ថ្នាក់លេខ ៣ ខណៈ Jisoo គឺជាអ្នកដែលបានបិទបញ្ជីអ្នកមានឥទ្ធិពលបំផុតទាំង ៥ នៅ Paris Fashion Week 2024។ ជាពិសេស Jisoo និង Rosé បានរងបរាជ័យ នៅពេលដែលតារាប្រុសក្នុងនៅប្រទេសថៃឈ្មោះ Apo Nattawin ក្លាយជាបុគ្គលេចធ្លោបានឡើងដល់ចំណាត់ថ្នាក់លេខ ២ ។
គួរកត់សម្គាល់ថែមទៀតថា Lisa និង Jennie ស្រាប់តែបាត់ខ្លួនចេញពីបញ្ជីនេះ បើទោះបីជាពួកគេមើលទៅគួរឲ្យចាប់អារម្មណ៍ក៏ដោយ។ ក្នុងព្រឹត្តិការណ៍ម៉ូដមុនៗ អ្នកទាំងពីរបន្តវេនបង្ហាញខ្លួនក្នុងកំពូលតារាដែលមានឥទ្ធិពលបំផុតមិនដែលចុះថយសូម្បីតែឆ្នាំណាឡើយ។
Jennie បានបង្ហាញខ្លួនក្នុងកម្មវិធី Paris Fashion Week ក្នុងនាមជាភ្ញៀវនៃកម្មវិធី Chanel ។ តារាចម្រៀង Solo ទាក់ទាញការចាប់អារម្មណ៍នៅពេលស្លៀកម៉ូដដោយគ្មានខោ។ តារាកូរ៉េរូបនេះបានស្លៀកឈុតសំពត់ខ្លីពណ៌ខៀវ រួមជាមួយស្បែកជើងកែងខ្ពស់ ខ្សែកគុជខ្យង និងខោស្តើង។ ដើម្បីបន្ថែមការចាប់អារម្មណ៍ Jennie បានពាក់សក់ពណ៌លឿងដែលគួរឲ្យចាប់អារម្មណ៍។
ចំណែក Lisa បានចូលរួមក្នុងកម្មវិធី Louis Vuitton នៅក្នុងក្របខណ្ឌនៃ Paris Fashion Week ជាមួយនឹងរូបរាងដ៏ប្លែកពីគេ ដែលត្រូវបានបំផុសគំនិតដោយ Y2K ។ Lisa រួមបញ្ចូលគ្នាជាមួយអាវកាក់ខ្លី សំពត់ខ្លី និងអាវស្បែកពីក្រៅ។ ទាក់ទងនឹងគ្រឿងបន្ថែម នាងបានជ្រើសរើសខ្សែក ចិញ្ចៀន ខ្សែក្រវាត់ និងកាបូបធំតែប៉ុណ្ណោះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Taeil អតីតក្រុម NCT អាចជាប់គុកមួយជីវិត ពីបទរំលោភបូកលើស្រ្តីម្នាក់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


