ជីវិតកម្សាន្ដ
Taeil អតីតក្រុម NCT អាចជាប់គុកមួយជីវិត ពីបទរំលោភបូកលើស្រ្តីម្នាក់
កាលពីថ្ងៃទី ០៧ ខែតុលាថា កាសែត Chosun Ilbo បានរាយការណ៍ថា ភ្នាក់ងារស៊ើបអង្កេតទើបតែដឹងបន្ថែមអំពីករណីផ្លូវភេទរបស់តារាចម្រៀងប្រុស Taeil (អតីតសមាជិក NCT) ។ ដូច្នោះ លោកនិងអ្នកសមគំនិតពីរនាក់ត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈក្នុងកម្រិតមួយធ្ងន់ធ្ងរលើនារីម្នាក់។
ពួកគេបានចាប់រំលោភក្មេងស្រីម្នាក់ បន្ទាប់ពីជនរងគ្រោះស្រវឹងស្រាជោគជាំនិងសន្លប់មិនដឹងខ្លួន។ គួរកត់សម្គាល់ថា យោងតាមច្បាប់របស់ប្រទេសកូរ៉េ ឧក្រិដ្ឋកម្មនៃការចាប់រំលោភពិសេសត្រូវបានបង្កើតឡើងនៅពេលដែលបុគ្គលដែលមានអាវុធបង្ខំជនរងគ្រោះ ឬមនុស្ស ២នាក់ ឬច្រើននាក់ប្រព្រឹត្តិអំពើរំលោភផ្លូវភេទ ឬការរំលោភបំពានរួមគ្នា។ ប្រសិនបើការចោទប្រកាន់ត្រូវបានតុលាការបញ្ជាក់ នោះចុងចោទនឹងប្រឈមនឹងការផ្ដន្ទាទោសដាក់ពន្ធនាគារ ៧ ឆ្នាំ ឬជាប់ពន្ធនាគារអស់មួយជីវិត។ យ៉ាងណា បច្ចុប្បន្ននេះ ប៉ូលិសមិនទាន់បានប្រកាសពីព័ត៌មានលម្អិតនៃអំពើដែល Taeil និងបក្ខពួកពីរនាក់របស់គាត់ប្រព្រិត្តនូវនៅឡើយទេ។
ក្រោយពីមានការប្រកាសចេញពីអាជ្ញាធរ សារព័ត៌មានបានទាក់ទងទៅផលិតកម្ម SM Entertainment។ ប៉ុន្តែក្រុមកម្សាន្តមួយនេះបានចៀសវាង និងបដិសេធមិនធ្វើអត្ថាធិប្បាយលើការចោទប្រកាន់ពីបទរំលោភបូករបស់ Taeil។ SM គ្រាន់តែនិយាយយ៉ាងខ្លីថា “វាពិបាកក្នុងការធ្វើសេចក្តីថ្លែងការណ៍មួយ ពីព្រោះឧប្បត្តិហេតុកំពុងស្ថិតក្រោមការស៊ើបអង្កេតរបស់ប៉ូលិស។
ទោះយ៉ាងណានេះក្ដី កាលពីថ្ងៃ២៨ ខែសីហា ផលិតកម្ម SM បានប្រកាសថា Taeil ត្រូវបានបណ្តេញចេញពី NCT ដោយសារតែតារាប្រុសរូបនេះត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងព្រហ្មទណ្ឌពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មផ្លូវភេទ។ នៅព្រឹកថ្ងៃទី២៩ សីហា ប៉ូលិសបានប្រកាសជាផ្លូវការនូវករណីរួមភេទរបស់ Taeil នៅលើកញ្ចក់ទូរទស្សន៍ KBS ។ យោងតាមស្ថានីយប៉ូលិស Bangbae នៃទីក្រុងសេអ៊ូល តារាចម្រៀងប្រុសរូបនេះត្រូវបានគេចោទប្រកាន់និងទទួលបានការស៊ើបអង្កេតពីបទឧក្រិដ្ឋកម្មផ្លូវភេទក្នុងខែមិថុនា ជនរងគ្រោះក្នុងករណីនេះជាស្ត្រីពេញវ័យម្នាក់។ អាជ្ញាធរក៏បានបញ្ជាក់ដែរថា ក្រៅពី Taeil មិនមានតារាល្បីណាម្នាក់ពាក់ព័ន្ធនឹងឧបទ្ទវហេតុនេះទេ។ ព័ត៌មានលម្អិតដូចជាការចោទប្រកាន់ជាក់លាក់ ឬពេលវេលានៃឧប្បត្តិហេតុមិនត្រូវបានចែករំលែកបន្ថែមដោយប៉ូលិស ឬប្រព័ន្ធផ្សព្វផ្សាយកូរ៉េទេ។
លើសពីនេះ អ្នកលេងអ៊ីនធឺណេតក៏បានរកឃើញការចោទប្រកាន់ដែលជនរងគ្រោះបានធ្វើឡើងនៅលើបណ្តាញសង្គមផងដែរ។ ជនរងគ្រោះបាននិយាយថា Taeil បានលួចចូលទូរស័ព្ទរបស់នាងដើម្បីបង្កើតឧបករណ៍ថតសំឡេងសម្ងាត់រយៈពេល៦ឆ្នាំមកហើយ ។ ជនរងគ្រោះបានរាយការណ៍តាមរយៈ Instagram កាលពីខែមិថុនាឆ្នាំនេះ ប៉ុន្តែនៅពេលនោះ ការបង្ហោះរបស់ក្មេងស្រីនេះមិនទទួលបានការចាប់អារម្មណ៍ច្រើនទេ។
គួរបញ្ចាក់ថា Taeil កើតក្នុងឆ្នាំ ១៩៩៤ បង្ហាញខ្លួនដំបូងជាមួយ NCT ក្នុងឆ្នាំ២០១៦ ។ នៅក្នុងក្រុម Taeil គឺជាបងប្រុសច្បង ហើយទទួលតួនាទីជាអ្នកចំរៀងសំខាន់ម្នាក់ផងដែរ។ តារាប្រុសធ្វើការនៅក្នុងក្រុមរងរបស់ NCT គឺ NCT 127 និង NCT U. ក្នុងខែសីហា ឆ្នាំ ២០២៣ ក្រោយមកបានបញ្ឈប់សកម្មភាពរបស់ខ្លួនជាបណ្តោះអាសន្ន ដោយសារតែគ្រោះថ្នាក់ចរាចរណ៍។ មកដល់ពេលនេះ លោកទើបតែមានសកម្មភាពឡើងវិញពេលហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះផ្ទុះឡើង។ ក្នុងអំឡុងពេល ៨ ឆ្នាំលើអាជីពសិល្បៈ Taeil ត្រូវគេស្គាល់យ៉ាងច្បាស់តាមរយៈសម្លេងដ៏ធំគ្រលរនិងរូបភាពនៃបងប្រុសច្បងដ៏ទន់ភ្លន់និងកក់ក្តៅក្នុងក្រុម ហើយមិនដែលមានរឿងអាស្រូវណាមួយឡើយ។ ហេតុដូច្នេះហើយ បានជាគ្រប់គ្នាមានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលឮថា តារាចម្រៀងប្រុសវ័យ៣០ឆ្នាំ ជាប់ពាក់ព័ន្ធបទឧក្រិដ្ឋផ្លូវភេទធ្ងន់ធ្ងរបែបនេះ៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Park Seo Joon ប្រាប់ថា ការសម្ដែងភាពយន្តធ្វើឲ្យលោកមានទំនុកចិត្ត និងក្លាហាន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


