ព័ត៌មានជាតិ
បុរសពាក់ព័ន្ធជាមួយ ពិធីការិនីហង្សមាសធ្វើតេស្តមិនទាន់ចេញលទ្ធផល គ្រាដែលបានចូលរួមពិធីមង្គលការនៅស្រុកបាទី
អាជ្ញាធរស្រុកបាទីខេត្តតាកែវ បានឲ្យដឹងថា បុរសឈ្មោះ ប្រាក់ ខេមរិន្ទ អាយុ ៣៦ឆ្នាំ រស់នៅស្រុកបាទី ខេត្តតាកែវ ដែលជាប់ពាក់ព័ន្ធជាមួយពិធីការិនីនៅទូរទស្សន៍ហង្សមាស បានធ្វើតេស្តរកមេរោគកូវីដ១៩នៅមន្ទីរពេទ្យរុស្ស៊ី គ្រាដែលក្រុមគ្រួសាររបស់លោកកំពុងធ្វើចត្តាឡីស័កនៅក្នុងផ្ទះ ចំណែកសាមីខ្លួន កំពុងធ្វើចត្តាឡីស័កនៅភូមិតាភេម ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
លោកភួន ឈឹមអភិបាលស្រុកបាទី បានប្រាប់កម្ពុជាថ្មីនៅថ្ងៃទី១០ ខែមីនានេះថា បុរសខាងលើបានទៅធ្វើតេស្តយកសំណាកលើកទី១ហើយ ប៉ុន្តែមិនទាន់ចេញលទ្ធផលផ្លូវការ ចំណែកឯកអ្នកពាក់ព័ន្ធផ្សេងទៀត គឺរងចាំលទ្ធផលតេស្តរបស់បុរសឈ្មោះ ប្រាក់ ខេមរិន្ទ ដែលពាក់ព័ន្ធជាមួយអ្នកនាង កែវ ច័ន្ទនិមល ពិធីការិនីទូរទស្សន៍ហង្សមាស។

លោកភួន ឈឹមបន្តថា ប្រសិនបើលទ្ធផលចេញមកថា មានវិជ្ជមានកូវីដ១៩ អ្នកដែលពាក់ព័ន្ធជាមួយគាត់ អាជ្ញាធរនឹងតម្រូវឲ្យធ្វើតេស្ត ប៉ុន្តែប្រសិនបើលទ្ធផលតេស្តឈ្មោះ ប្រាក់ ខេមរិន្ទអវិជ្ជមាន នោះជាការសម្រេចចិត្តរបស់គ្រូពេទ្យ។
របាយការណ៍មេឃុំសូរភី ស្រុកបាទីលោក អ៊ុម វណ្ណា បានប្រាប់ថា ឈ្មោះប្រាក់ ខេមរិន្ទ នៅថ្ងៃទី៦ ខែមីនា បានជួបប្រជុំជាមួយក្រុមការងារទូរទស្សន៍ហង្សមាស ដែលជាក្រុមការងារពិធីការិនី អ្នកនាង កែវ ច័ន្ទនិមល លុះពេលល្ងាចលោកបានវិលត្រឡប់មកផ្ទះលេងកីឡាជាមួយបុរស២នាក់ឈ្មោះកែវ វិសាល អាយុ ៣៧ ឆ្នាំ និងឈ្មោះធីន ថាក់អាយុ ៤០ឆ្នាំនៅឃុំសូរភី។

មេឃុំសូរភីបញ្ជាក់ថា លុះដល់ថ្ងៃទី ៧ ខែមីនា បុរសប្រាក់ ខេមរិន្ទ បានចូលរួមក្នុងពិធីអាពាហ៍ពិពាហ៍អង្គុយរួមតុជាមួយគង់វណ្ណៈ រហូតដល់ព្រឹកថ្ងៃទី ៩ ទើបលោកទទួលបានព័ត៌មានថា ក្រុមការងាររបស់ពិធីការិនីនៅទូរទស្សហង្សមាសអ្នកនាង កែវ ច័ន្ទនិមលមានឆ្លងជំងឺកូវីដ១៩ ហើយក៏បានទៅយកសំណាកនៅមន្ទីរពេទ្យរុស្ស៊ី។
គិតត្រឹមថ្ងៃទី ១០ ខែមីនានេះ នៅទូទាំងខេត្តតាកែវ មានអ្នកកំពុងធ្វើចត្តាឡីស័ក ចំនួន ១៩៥ នាក់ បូករួមទាំងជនជាតិចិន ៩ នាក់ដែលបានរត់គេចចេញពីស្រុកកោះធំកាលពីថ្ងៃទី ៩ ខែមីនាម្សិលមិញ៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


