ជីវិតកម្សាន្ដ
លោកព្រាប សុវត្ថិ ផ្តល់កម្លាំងចិត្ត សិល្បករ និងប្រជាជនខ្មែរ ដែលឆ្លងកូវីដ១៩ តាំងចិត្តឲ្យរឹងមាំប្រយុទ្ធប្រឆាំង
ភ្នំពេញ ៖ លោកព្រាប សុវត្ថិ បានផ្តល់កម្លាំងចិត្ត សិល្បករ និងប្រជាពលរដ្ឋខ្មែរ ដែលឆ្លងកូវី១៩ សូមតាំងចិត្តឲ្យរឹងមាំ ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះឱ្យបានជាសះស្បើយទាំងអស់ !។

ក្នុងនោះលោកក៏បានជូនពរបងប្អូនដែលឈឺ សូមអោយឆាប់ជា បងប្អូនដែលជា ត្រូវតែប្រុងប្រយ័ត្នឲ្យបានគ្រប់គ្នា ជៀសវាងជំងឺចង្រៃមកបៀតបៀនដល់ក្រុមគ្រួសារយើង។

បើតាមផេកផ្លូវការរបស់ លោកព្រាប សុវត្ថិ បានសរសេរថា “ជំរាបសួរបងប្អូនពូមីង អ៊ុំប្រុសអ៊ុំស្រី និងបងប្អូនសិល្បករទាំងអស់ ! នៅពេលនេះបងប្អូនប្រជាពលរដ្ឋនិងសិល្បករ សិល្បៈការិនីខ្មែរមួយចំនួន ដែលបានឆ្លងកូវីដ១៩ ហើយនិងមានអ្នកពាក់ព័ន្ធជាច្រើនទៀត កំពុងតាមដានសុខភាព។ ខ្ញុំបាទ ព្រាបសុវត្ថិ រួមទាំងក្រុមគ្រួសារ ផ្ដល់ជាកម្លាំងចិត្តដល់បងប្អូន សិល្បករ និងប្រជាជនខ្មែរ ដែលបានឆ្លងកូវីដ១៩ សូមតាំងចិត្តឲ្យរឹងមាំ ប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះឱ្យបានជាសះស្បើយទាំងអស់ ! យើងទាំងអស់គ្នាមានរដ្ឋាភិបាល ដែលលោកតែងតែលើកទឹកចិត្តយើងគ្រប់ពេលវេលា គ្រប់មធ្យោបាយទាំងអស់ មានក្រសួងសុខាភិបាល លោកគ្រូ អ្នកគ្រូពេទ្យដ៏ល្អចាំជួយការពារ និងព្យាបាល អស់ពី កម្លាំងកាយចិត្ត ឱ្យយើងគ្រប់គ្នាបានជាសះស្បើយ។

ពេលវេលានេះត្រូវតែចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19 ទាំងអស់គ្នា តាមការណែនាំរបស់ក្រសួងសុខាភិបាល។ ខ្ញុំបាទនិងក្រុមគ្រួសារ សូមជូនពរ ឱ្យបងប្អូនទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ។( បងប្អូនដែលឈឺ សូមអោយឆាប់ជា បងប្អូនដែលជា ត្រូវតែប្រុងប្រយ័ត្នឲ្យបានគ្រប់គ្នា ជៀសវាងជំងឺចង្រៃមកបៀតបៀនដល់ក្រុមគ្រួសារយើង )៕
កែសម្រួលដោយ ៖ នាគព័ន្ធ

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
កីឡា៤ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកាតព្វកិច្ចយោធានៅវៀតណាម៖ វិន័យដែក និងទណ្ឌកម្មធ្ងន់ធ្ងរ សម្រាប់អ្នកគេចវេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងសាធារណការ ផាកពិន័យរថយន្ដដឹកទំនិញ២គ្រឿងចំនួន ៣១លានរៀល ក្រោយរកឃើញការដឹកលើសទម្ងន់កំណត់


