កីឡា
អ្នកវាយផ្តាច់ ៦ រូបគួរឲ្យចាប់អារម្មណ៍ក្នុង តេជោលីគ រដូវកាលនេះ
ឆ្លងកាត់ ៤ ប្រកួតក្នុងសប្តាហ៍ទី១ នៃលីគបាល់ទះកំពូលកម្ពុជាដែលហៅកាត់«តេជោលីគ» ក្រុមម្ចាស់ជើងឯកឆ្នាំចាស់ បញ្ជាការដ្ឋានអង្គរក្ស ជាក្រុមតែមួយគត់មិនទាន់ស្គាល់បរាជ័យ ដោយបានឈ្នះទាំង ៤ ប្រកួតឈរលើកំពូលតារាង។ ថ្ងៃនេះ សូមបង្ហាញកីឡាករវាយផ្តាច់ ៦ រូបដែលគួរឲ្យចាប់អារម្មណ៍បំផុត។
- ស្មាត់ Luvi របស់ ក្រុមបញ្ជាការដ្ឋានអង្គរក្ស

ក្រុមបញ្ជាការដ្ឋានអង្គរក្ស ត្រូវបានគេមើលឃើញពីគុណភាពល្អស្ទើរដាច់គេទៀតហើយនៅក្នុងរដូវកាលនេះ។ ពួកគេមានកីឡាករឥណ្ឌូណេស៊ីសុទ្ធតែល្អៗ។ ជាពិសេសស្មាត់ Luvi ដែលមកលេងតេជោលីគ ៣ រដូវកាលហើយនោះគឺនៅតែល្អ។ រូបគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការវាយផ្តាច់យកពិន្ទុ និងវាយសេវាកាច ហើយបានក្លាយជាកីឡាករល្អប្រចាំការប្រកួត ១ លើកនៅពេលក្រុម បញ្ជាការដ្ឋានអង្គរក្ស ឈ្នះស្នងការរាជធានីភ្នំពេញ ៣-១ ហើយ ៣ ប្រកួតទៀត ឈ្នះ វិសាខា ៣-២, ឈ្នះ ក្រុមខេត្តកោះកុង ៣-១ និងឈ្នះក្រសួងមហាផ្ទៃ ៣-១។
- ស្មាត់ ពិន សារ៉ុន របស់ វិសាខា

វិសាខា នៅមិនទាន់មានកីឡាករបរទេសណាលេចធ្លោដាច់លើកីឡាករក្នុងស្រុកឡើយសម្រាប់ ៤ ប្រកួតកន្លងមកដោយឈ្នះ ៣ និងចាញ់ ១។ អ្នកវាយផ្តាច់ ពិន សារ៉ុន ត្រូវបានគេមើលឃើញលេចធ្លោជាងគេនៅក្នុងក្លិបវិសាខា ដោយបានក្លាយជាកីឡាករល្អប្រចាំការប្រកួត ២ លើកគឺ នៅពេល វិសាខា បើកឆាកចាញ់ បញ្ជាការដ្ឋានអង្គរក្ស ២-៣ ប៉ុន្តែ ពិន សារ៉ុន រកបានពិន្ទុច្រើនជាងគេ។ រូបគេក៏បានក្លាយជាកីឡាករល្អប្រចាំការប្រកួតនៅពេល វិសាខា ឈ្នះ ក្រុមស្នងការខត្ត ស្វាយរៀង ៣-០ និងជាតួសំខាន់សម្រាប់ជ័យជម្នះលើ កងពលធំអន្តរាគមន៍លេខ ៣ ដោយលទ្ធផល ៣-០ និងលើ ក្រុមខេត្តព្រះសីហនុ ៣-០។
- ស្មាត់ ធី ម៉េងហួង របស់ ក្រសួងមហាផ្ទៃ

អ្នកវាយផ្តាច់ ធី ម៉េងហួង បានក្លាយជាកីឡាករល្អប្រចាំការប្រកួត ២ លើកក្នុងចំណោម ៤ ប្រកួត ដែលក្រសួងមហាផ្ទៃ ឈ្នះ ៣ និងចាញ់ ១។ រូបគេបាន ២៩ ពិន្ទុ នៅពេលជួយក្រុមឈ្នះ ស្នងការរាជធានីភ្នំពេញ ៣-១ និងរកបាន ១៩ ពិន្ទុ នៅពេលឈ្នះ ក្រុមខេត្តព្រះសីហនុ ៣-០ ហើយក៏ជាតួសំខាន់នៅពេលឈ្នះ ក្រុមស្នងការខេត្តកោះកុង ៣-២ និង ចាញ់ បញ្ជាការដ្ឋានអង្គរក្ស ១-៣។
- ស្មាត់ Jalen Penrose របស់ ស្នងការខេត្តស្វាយរៀង
ពីរប្រកួតដំបូងរបស់ក្រុមស្នងការខេត្តស្វាយរៀត គ្មានវត្តមានរូបគេទេ នៅពេលទទួលបានជ័យជម្នះលើក្រុម កងពលធំអន្តរាគមន៍លេខ ៣ ដោយលទ្ធផល ៣-០ និង ឈ្នះ ក្រុមស្នងការខេត្តព្រះសីហនុ ៣-១។ សម្រាប់ ២ ប្រកួតចុងក្រោយ ទើបមានវត្តមានកីឡាករអាមេរិករូបនេះ ប៉ុន្តែបែរជចាញ់ វិសាខា ០-៣ និងចាញ់ ស្នងការរាជធានីភ្នំពេញ ១-៣។

ទោះបីជាយ៉ាងណា កីឡាករ Jalen Penrose ក៏ចាត់ទុកជាស្មាត់គួរឲ្យចាប់អារម្មណ៍ម្នាក់ដែរតាមរយៈទម្ងន់ដៃវ៉ៃផ្តាច់ និងការវាយសេវាកាច។ រូបគេមានសមត្ថភាពល្អ ប៉ុន្តែលេងមិនទាន់យល់ចិត្តគ្នាជាមួយមិត្តរួមក្រុម ជាពិសេសអ្នកប៉ះសេលើកបាល់ឲ្យរូបគេវាយផ្តាច់មិនសូវតាមទម្លាប់របស់ខ្លួន។ រូបគេត្រូវការមិត្តរួមឲ្យល្អប្រសើរជាងនេះទើបអាចជួយក្រុមបានច្រើន។
- ស្មាត់ ចាន់ វាសនា របស់ ស្នងការរាជធានីភ្នំពេញ
ពីរប្រកួតដំបូង ក្រុមស្នងការរាជធានីភ្នំពេញ ធ្វើមិនបានល្អទេដោយបានចាញ់ ក្រសួងមហាផ្ទៃ ១-៣ និង ចាញ់ បញ្ជាការដ្ឋានអង្គរក្ស ១-៣ ដោយសារបាត់ដំបង់កម្លាំងសំខាន់ គឺ រុន សុខជា។ ទោះបីជាយ៉ាងណា ២ ប្រកួតចុងក្រោយ ពួកគេបាន ឈ្នះ កងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-០ ដែលអ្នកវាយផ្តាច់ ចាន់ វាសនា ក្លាយជាកីឡាករល្អប្រចាំការប្រកួត និងឈ្នះ ក្រុមស្នងការខេត្តស្វាយរៀង ៣-១។

ចាន់ វាសនា នៅតែជាតួដ៏សំខាន់ក្នុងការវាយផ្តាច់រកពិន្ទុ និងការវាយសេវាធ្ងន់ៗ។ ជាពិសេស ការប្រកួតពេលឈ្នះ ក្រុមស្នងការខេត្តស្វាយរៀង ពួកគេសហការគ្នាបានយ៉ាងល្អ។ ជាពិសេសកីឡាករ វន ម៉នណូ បង្ហាញសមត្ថភាពដ៏លេចធ្លោគួរឲ្យចាប់អារម្មណ៍ដែលអាចជំនួស រុន សុខជា បានសម្រាប់ការចាប់ដៃជាមួយ ចាន់ វាសនា ។
- ស្មាត់ មិត្ត រដ្ឋនា របស់ក្រុមខេត្តកោះកុង

ក្រុមខេត្តកោះកុងអាចនឹងឆ្លងផុតជុំទី១ បន្ទាប់ពីពួកគេបានឈ្នះ ២ និងចាញ់ ២។ កីឡាករសំខាន់របស់ពួកគេគឺ មិត្ត រដ្ឋនា ដែលបានក្លាយជាកីឡាករល្អប្រចាំការប្រកួតនៅពេលឈ្នះក្រុមខេត្ត ព្រះសីហនុ ៣-១ ហើយក៏ជាតួសំខាន់ជួយឲ្យ ឈ្នះ កងពលធំអន្តរាគមន៍លេខ៣ ដោយលទ្ធផល ៣-២ ប៉ុន្តែចាញ់ ចាញ់ ក្រុមបញ្ជាការដ្ឋានអង្គរក្ស ១-៣ និង ចាញ់ ក្រសួងមហាផ្ទៃ ២-៣៕
អត្ថបទ៖ វិរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


