កីឡា
នេះជាអ្វីដែលអ្នកគាំទ្រចង់ដឹងពីលោក Indra ឈ្នះជាបន្តបន្ទាប់បែបនេះសង្ឃឹមប៉ុន្មានភាគរយការពារពានតេជោលីគបាន
បន្ទាប់ពីឈ្នះការប្រកួតជាបន្តបន្ទាប់ និងបង្ហាញទម្រង់លេងបែបកាចៗកន្លងទៅនេះគ្រូបង្វឹករបស់ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ថាលោកមិនទាន់អាចនិយាយពីក្ដីសង្ឃឹមប៉ុន្មានភាគរយអាចការពារពានតេជោលីគ រដូវកាលទី៣ ឆ្នាំ២០២៦ នាពេលឥលូវនេះបានទេ។

លោក Indra (ខាងស្ដាំ)
លោក Indra ដែលជាគ្រូបង្វឹកក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សបានឲ្យដឹងថា បើទោះជាក្រុមរបស់លោកឈ្នះជាបន្តបន្ទាប់ និងមើលឃើញពីទម្រង់លេងរបស់ក្រុមទាំង ៧ដទៃទៀតក៏ដោយនៅតែមិនទាន់អាចនិយាយបានថាសង្ឃឺមបានប៉ុន្មានភាគរយអាចការពារពានរង្វាន់តេជោលីគបាននោះទេនាពេលឥលូវនេះ។
ការលើកឡើងបែបនេះលោកចង់បញ្ជាក់ថា រង់ចាំមើលរហូតដល់បញ្ចប់ជុំទី១ និងការប្រែប្រួលកីឡាករនៅតាមក្រុមនិមួយៗសិនទើបលោកហ៊ាននិយាយថាសង្ឃឹមប៉ុន្មានភាគរយដែលនឹងអាចការពារពានតេជោលីគនៅរដូវកាលទី៣ ឆ្នាំ២០២៦ នេះបាន។ នៅពេលខាងមុខ ឬជុំទី២ ក្រុមរបស់លោកក៏មិនទាន់ច្បាស់ថានឹងនាំយកកីឡាកររូបណាមកជួយក្រុមបន្ថែមទៀតដែរ ព្រោះចាំមើលពីចំណុចខ្វះខាតផ្សេងៗសិនទើបឈានការជ្រើសរើសបន្ថែម ឬយ៉ាងណា។ ក្រុមដទៃក៏នឹងអាចមានការប្រែប្រួលដូចគ្នាផងដែរ។

បញ្ជាក់ដែរថា ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្សជាជើងឯកឆ្នាំចាស់ ២រដូវកាលជាប់ៗគ្នាហើយ នៃពានរង្វាន់តេជោលីគនេះ។ បច្ចុប្បន្ននេះក្រុមមានមូលដ្ឋានមកពីក្រុងតាខ្មៅមួយនេះកំពុងបង្ហាញទម្រង់លេងយ៉ាងល្អ និងមិនទាន់ស្គាល់ពាក្យថាចាញ់នោះឡើយនៅ ៤ប្រកួតកន្លងទៅនេះ។ ថ្ងៃទី១៩ ឧសភា ២០២៦ ម្សិលមិញនេះយកឈ្នះលើក្រុមសមាគមបាល់ទះក្រសួងមហាផ្ទៃ ដោយលទ្ធផល ៣-១ ទៀតផង៕
អត្ថបទដោយ៖ នួន ស៊ីណា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


