សន្តិសុខសង្គម
អាជ្ញាធរខណ្ឌទួលគោកផ្អាកទីតាំងបញ្ចាំម៉ូតូនៅសង្កាត់ទឹកល្អក់ទី៣ ក្រោយរកឃើញអាជ្ញាបណ្ណផុតសុពលភាព
ភ្នំពេញ ៖ អាជ្ញាធរខណ្ឌទួលគោក ដឹកនាំកម្លាំង ចុះត្រួតពិនិត្យទីតាំងទិញ-លក់ និងទទួលបញ្ចាំម៉ូតូមួយកន្លែង ស្ថិតនៅផ្ទះលេខ៥០B ផ្លូវលេខ១៩២ ភូមិ៥ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ក្រោយមានការចុះផ្សាយពីបណ្ដាញសារព័ត៌មានថា ទីតាំងនេះអាចពាក់ព័ន្ធនឹងការទទួលផលចោរកម្ម។
ការចុះត្រួតពិនិត្យនេះ បានធ្វើឡើងនៅរសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោមការដឹកនាំដោយលោក បុត្រ សុភា នាយករងរដ្ឋបាលសាលាខណ្ឌទួលគោក និងជាតំណាងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដោយមានការចូលរួមពីកម្លាំងសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងបន្ទាប់ពីបណ្ដាញសារព័ត៌មានមួយចំនួន បានផ្សព្វផ្សាយកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយលើកឡើងថា ទីតាំងខាងលើអាចមានការទទួលទ្រព្យសម្បត្តិ ឬម៉ូតូដែលពាក់ព័ន្ធនឹងបទល្មើសចោរកម្ម។

បន្ទាប់ពីកម្លាំងចម្រុះចុះពិនិត្យជាក់ស្តែងលើទីតាំងអាជីវកម្មខាងលើ មន្ត្រីជំនាញបានរកឃើញថា ទីតាំងនេះមានលិខិតអនុញ្ញាតបើកអាជីវកម្មទិញ-លក់ម៉ូតូ លេខ០១០០/២៣ ក.ល.ច្រ.ច.ម ដែលចេញដោយរដ្ឋបាលខណ្ឌទួលគោក ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣ ប៉ុន្តែអាជ្ញាបណ្ណនោះបានផុតសុពលភាពរួចទៅហើយ។

ក្រោយការត្រួតពិនិត្យ និងវាយតម្លៃលើស្ថានភាពជាក់ស្តែង ក្រុមការងារបានសម្រេចឱ្យម្ចាស់ទីតាំងឈ្មោះ សេង គឹមលី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ ផ្អាកសកម្មភាពទទួលបញ្ចាំយានយន្តជាបណ្តោះអាសន្ន ចាប់ពីថ្ងៃនេះតទៅ រហូតដល់មានការរៀបចំឯកសារ និងទទួលបានអាជ្ញាបណ្ណអាជីវកម្មថ្មីស្របច្បាប់ ទើបអាចបន្តដំណើរការអាជីវកម្មឡើងវិញបាន។
ជាមួយគ្នានេះ មន្ត្រីជំនាញក៏បានធ្វើការណែនាំម្ចាស់ទីតាំងឱ្យអនុវត្តតាមនីតិវិធីច្បាប់ឱ្យបានត្រឹមត្រូវ ជាពិសេសការរៀបចំឯកសារទទួលបញ្ចាំឱ្យបានច្បាស់លាស់ មុននឹងទទួលសម្ភារៈ ឬមធ្យោបាយផ្សេងៗពីអតិថិជន ដើម្បីជៀសវាងបញ្ហាផ្លូវច្បាប់ និងការពាក់ព័ន្ធនឹងទ្រព្យសម្បត្តិខុសច្បាប់។

ដោយឡែក ចំពោះម៉ូតូចំនួន១៣គ្រឿង ដែលកំពុងដាក់តាំងលក់នៅក្នុងទីតាំងខាងលើ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យឃើញថា ម៉ូតូទាំងអស់មានប័ណ្ណសម្គាល់យានយន្ត និងឯកសារត្រឹមត្រូវ មិនមានការរកឃើញភាពមិនប្រក្រតីណាមួយនោះទេ ៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


