សេចក្ដីជូនដំណឹង
ធនាគារ ABA និង ក្រុមហ៊ុន T-O Group ពង្រីកភាពជាដៃគូយុទ្ធសាស្រ្ត ដើម្បីពង្រឹងដំណោះស្រាយទូទាត់ឌីជីថល
ធនាគារ ABA បានប្រកាសជាផ្លូវការនៃការចុះហត្ថលេខាលើអនុស្សរណៈយោគយល់ថ្មីមួយទៀត ជាមួយក្រុមហ៊ុន T-O Group ដើម្បីបន្តពង្រឹងការធ្វើសន្ធានកម្មទូទាត់ឌីជីថល ទូទាំងប្រទេសកម្ពុជា។

កិច្ចសហការនេះ នឹងភ្ជាប់ដំណោះស្រាយទូទាត់ប្រាក់ដ៏សុវត្ថិភាពរបស់ ABA PayWay ទៅក្នុងផលិតផលថ្មីរបស់ក្រុមហ៊ុន T-O Group នោះគឺ ការកុម្ម៉ង់ម្ហូបតាម QR – ដែលអនុញ្ញាតឲ្យអតិថិជនអូសមើលមីនុយឌីជីថល ដាក់កម្ម៉ង់ និងទូទាត់ប្រាក់ភ្លាមៗ យ៉ាងងាយស្រួលនៅក្នុងបទពិសោធឌីជីថលតែមួយ។ ដំណោះស្រាយនេះ បង្កើតឡើងដើម្បីសម្រួលប្រតិបត្តិការរបស់ម្ចាស់អាជីវកម្ម បង្កើនភាពងាយស្រួលជូនអតិថិជន និងពង្រឹង បទពិសោធទទួលទានអារហារ និងទិញអីវ៉ាន់កាន់តែប្រសើរ។
អនុស្សរណៈយោគយល់ថ្មីនេះ ផ្អែកលើភាពជាដៃគូរបស់ ABA ជាមួយក្រុមហ៊ុន T-O Group កាលពីឆ្នាំ 2025 កន្លងទៅ ដោយកាលនោះ បានភ្ជាប់ប្រព័ន្ធ ABA QR API ទៅក្នុងប្រព័ន្ធ POS, វិក្កយបត្រ និងអេក្រង់ម៉ាស៊ីន Kiosk របស់ក្រុមហ៊ុន T-O Group។ កិច្ចសហការនេះ បានអនុញ្ញាតឲ្យម្ចាស់អាជីវកម្មបង្កើតកូដ ABA KHQR ដើម្បីឲ្យអតិថិជនអាចទូទាត់ប្រាក់ភ្លាមៗ ដោយបង្កើតមូលដ្ឋានគ្រឹះនៃការពង្រីកការធ្វើសន្ធានកម្មនាថ្ងៃនេះ។

ពិធីចុះហត្ថលេខា បានប្រព្រឹត្តទៅកាលពីថ្ងៃទី 7 ខែឧសភា ឆ្នាំ2026 ដោយមានការអញ្ជើញចូលរួមពី អ្នកនាង ប្លុង ម៉ាលីពណ៌ អគ្គនាយិការង និងជានាយិកាផលិតផលឌីជីថលនៃធនាគារ ABA និងលោកស្រី ហេង វត្តី ប្រធានប្រតិបត្តិនៃក្រុមហ៊ុន T-O Group ព្រមទាំងក្រុមការងារពាក់ព័ន្ធរបស់ស្ថាប័នទាំងពីរផងដែរ។
អ្នកនាង ប្លុង ម៉ាលីពណ៌ មានប្រសាសន៍ “នៅធនាគារ ABA យើងខ្ញុំបន្តស្វែងរកដៃគូយុទ្ធសាស្រ្តដែលពង្រីកសមត្ថភាពពាណិជ្ជកម្មឌីជីថល និងបង្កើនបទពិសោធរលូនស្រួលដល់ម្ចាស់អាជីវកម្ម និងអតិថិជន។ ភាពជាដៃគូនាថ្ងៃនេះ ឆ្លុះបញ្ចាំងអំពីចក្ខុវិស័យរួម ជាមួយក្រុមហ៊ុន T-O Group ក្នុងការពន្លឿនវឌ្ឍនភាពឌីជីថលសម្រាប់ម្ចាស់អាជីវកម្ម និងគាំទ្របន្ថែមដល់ដំណើរផ្លាស់ប្ដូររបស់កម្ពុជា ទៅកាន់សង្គមមិនប្រើសាច់ប្រាក់”។
លោកស្រី ហេង វត្តី ក៏មានប្រសាសន៍ថា “ភាពជាដៃគូរវាងធនាគារ ABA និងក្រុមហ៊ុន T-O Group គូសបញ្ជាក់អំពីការប្តេជ្ញចិត្តរួម ក្នុងការពង្រឹងវឌ្ឍនភាពឌីជីថលរបស់ម្ចាស់អាជីវកម្ម ក្នុងប្រទេសកម្ពុជា តាមរយៈការទូទាត់ប្រកបដោយនវានុវត្ត និងដំណោះស្រាយអាជីវកម្ម”។

ដោយផ្សារភ្ជាប់ការនាំមុខនៃសេវាធនាគារឌីជីថល និងការទូទាត់នវានុវត្តរបស់ ABA ជាមួយនឹងជំនាញដំណោះស្រាយបច្ចេកវិទ្យាសម្រាប់ម្ចាស់អាជីវកម្មរបស់ក្រុមហ៊ុន T-O Group ភាគីទាំងសងខាងមានគោលបំណងក្នុងការពង្រឹងអេកូស៊ីស្ទែមពាណិជ្ជកម្មឌីជីថលក្នុងប្រទេសកម្ពុជា និងកំណត់ឡើងវិញនូវអនាគតនៃការកុម្ម៉ង់តាមប្រព័ន្ធឌីជីថល និងការទូទាត់មិនប្រើសាច់ប្រាក់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


