Connect with us

ជីវិតកម្សាន្ដ

លោក អូលីវ៉ា គង់ បង្ហាញមោទនភាពខ្មែរលើកម្រាលព្រំក្រហម Cannes Festival 2026 ជាមួយឈុត «ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ»

បានផុស

នៅ

ជាជំហានដ៏អស្ចារ្យមួយសម្រាប់វិស័យច្នៃម៉ូដ និងវប្បធម៌ខ្មែរ លោក អូលីវ៉ាគង់ បានបង្ហាញអារម្មណ៍រំភើប និងមោទនភាពយ៉ាងខ្លាំង ក្រោយឈុតដ៏ប្រណិតមានឈ្មោះថា «ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ» លើកម្រាលព្រំក្រហមនៃ Cannes Film Festival លើទឹកដីប្រទេសបារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានលើកឡើងថា “ទីបំផុត អ្វីដែលខ្ញុំចង់បង្ហាញ គឺបានសម្រេចហើយ…” ដែលជាពាក្យសម្ដីពោរពេញដោយអារម្មណ៍ បន្ទាប់ពីការខិតខំប្រឹងប្រែងយ៉ាងយូរ ដើម្បីនាំយកអត្តសញ្ញាណខ្មែរ ទៅឈរលើឆាកអន្តរជាតិដ៏ធំបំផុតមួយរបស់ពិភពលោក។

ឈុត «ជ័យជម្នះនៃព្រះវិស្ណុផ្លែងសរ» មិនមែនគ្រាន់តែជាសម្លៀកបំពាក់សម្រាប់បង្ហាញម៉ូដប៉ុណ្ណោះទេ ប៉ុន្តែជាស្នាដៃសិល្បៈដែលបង្កប់ន័យជ្រាលជ្រៅពីជ័យជម្នះ កម្លាំងនៃជំនឿ និងពន្លឺនៃអរិយធម៌ខ្មែរ។ រាល់ក្បាច់រចនា ពណ៌ និងលម្អលើឈុត សុទ្ធតែឆ្លុះបញ្ចាំងពីភាពរុងរឿង និងភាពថ្លៃថ្នូរនៃវប្បធម៌ជាតិ ដែលត្រូវបានយកទៅបង្ហាញឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់។

ក្រោយការបង្ហាញខ្លួនលើកម្រាលព្រំក្រហម ឈុតនេះក៏ទទួលបានការចាប់អារម្មណ៍ពីមហាជន និងអ្នកគាំទ្រជាច្រើន ដែលសរសើរពីភាពច្នៃប្រឌិត និងការលះបង់ចិត្តកាយរបស់ក្រុមការងារខ្មែរ ក្នុងការលើកស្ទួយវប្បធម៌ជាតិឱ្យមានតម្លៃលើឆាកអន្តរជាតិ។

ទោះបីដំណើរនេះពោរពេញដោយឧបសគ្គ និងការលំបាកជាច្រើនក៏ដោយ ប៉ុន្តែលទ្ធផលដែលបានឃើញនៅថ្ងៃនេះ បានក្លាយជាមោទនភាពដ៏មានតម្លៃសម្រាប់អ្នកបង្កើត ក៏ដូចជាប្រជាជនខ្មែរទាំងមូល ដែលបានឃើញស្នាដៃខ្មែរ បញ្ចេញពន្លឺយ៉ាងស្រស់ស្អាតនៅលើឆាកពិភពលោក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម