ព័ត៌មានអន្ដរជាតិ
NYT: យោធាអ៊ីស្រាអែលបង្ខំជនជាតិប៉ាឡេស្ទីនឱ្យនាំផ្លូវក្នុងសង្គ្រាមដែលគ្រោះថ្នាក់ដល់ជីវិត
កងកម្លាំងទាហានអ៊ីស្រាអែលដែលកំពុងធ្វើសង្គ្រាមនៅតំបន់ហ្គាហ្សាអស់រយៈពេលជាង១ឆ្នាំ រងការចោទថា បានចាប់បង្ខំជនជាតិប៉ាឡេស្ទីនរស់នៅតំបន់ហ្គាហ្សា ដើម្បីបំពេញការងារទាំងឡាយណាដែលគំរាមកំហែងដល់អាយុជីវិតទាហានរបស់ពួកគេ។

យោងសេចក្តីរាយការណ៍ស៊ើបអង្កេតរបស់ កាសែត The New York Times របស់សហរដ្ឋអាមេរិក ជនជាតិប៉ាឡេស្ទីនដែលត្រូវបានចាប់ខ្លួនដោយយោធាអ៊ីស្រាអែល ត្រូវបានបង្ខំឱ្យរុករកបណ្តាញផ្លូវរូងក្រោមដីដែលសង្ស័យថាក្រុមសកម្មប្រយុទ្ធហាម៉ាសតែងតែលាក់ខ្លួន និងចូលទៅក្នុងអគារដែលបំពាក់ដោយមីន ដើម្បីស្វែងរកគ្រឿងផ្ទុះដែលត្រូវបានកប់ដោយក្រុមហាម៉ាស។
សារព័ត៌មាន The New York Times ដែលបានសរសេរអត្ថបទស៊ើបអង្កេតមួយ ក្រោមចំណងជើងថាទាហានអ៊ីស្រាអែលនៅតំបន់ហ្គាហ្សាបានប្រើជនជាតិប៉ាឡេស្ទីនដែលត្រូវបានចាប់ខ្លួនជាខែលការពារមនុស្ស។
តាមអត្ថបទស៊ើបអង្កេតរបស់សារព័ត៌មានដ៏ល្បីល្បាយនោះ បានរកឃើញថា៖«ទាហានអ៊ីស្រាអែល និងភ្នាក់ងារស៊ើបការណ៍សម្ងាត់ ពេញមួយសង្រ្គាមនៅហ្គាហ្សា បានបង្ខំប្រជាជនប៉ាឡេស្ទីនដែលត្រូវបានចាប់ខ្លួនជាប្រចាំនោះឱ្យធ្វើបេសកកម្មឈ្លបយកការណ៍ដែលគំរាមកំហែងដល់អាយុជីវិត ដើម្បីជៀសវាងការធ្វើឱ្យទាហានអ៊ីស្រាអែលប្រឈមនឹងហានិភ័យនៅសមរភូមិ»។
តាមសេចក្តីរាយការណ៍ ជនជាតិប៉ាឡេស្ទីនដែលត្រូវបានចាប់ខ្លួនត្រូវបានបង្ខំឱ្យរុករកបណ្តាញផ្លូវរូងក្រោមដី (Tunnel Networks) ដែលក្រុមសកម្មយុទ្ធជនអាចលាក់ខ្លួន និងចូលទៅក្នុងអគារដែលមានមីនដើម្បីស្វែងរកគ្រឿងផ្ទុះលាក់កំបាំង។
កាសែតនេះបានកត់សម្គាល់ថា ៖«ការអនុវត្តដែលខុសច្បាប់ទាំងក្រោមច្បាប់របស់អ៊ីស្រាអែល និងច្បាប់អន្តរជាតិ ត្រូវបានប្រើប្រាស់ដោយក្រុមយោធាយ៉ាងហោចណាស់ ១១នៅក្នុងទីក្រុងចំនួន៥ក្នុងតំបន់ហ្គាហ្សា ដែលជារឿយៗមានការចូលរួមពីមន្ត្រីមកពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ីស្រាអែល»។
កាសែត New York Times បន្ថែមថា យោធាអ៊ីស្រាអែលបាននិយាយថា របាយការណ៍បែបនេះនឹងត្រូវបាន ពិនិត្យដោយអាជ្ញាធរពាក់ព័ន្ធ។
ប្រទេសអ៊ីស្រាអែលបានសម្រេចធ្វើសង្គ្រាមជាមួយក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា បន្ទាប់ពីក្រុមសកម្មប្រយុទ្ធហាម៉ាសនៅតំបន់ហ្គាហ្សាវាយឆ្មក់ចូលអ៊ីស្រាអែលតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដោយសម្លាប់មនុស្សប្រមាណ១២០០នាក់ និងចាប់ចំណាប់ខ្មាំងប្រមាណ២៥០នាក់នៅថ្ងៃទី៧ខែតុលាឆ្នាំ២០២៣។
ចាប់តាំងពីពេលនោះមក យោធាអ៊ីស្រាអែលបានបើកការវាយលុកយ៉ាងខ្លាំងលើតំបន់ហ្គាហ្សា ដោយចាប់ផ្តើមពីការវាយប្រហារតាមផ្លូវអាកាសកម្ទេចហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ហ្គាហ្សាយ៉ាងហិចហោចបំផុតរហូតដល់ពេលនេះ៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


