ព័ត៌មានអន្ដរជាតិ
Donald Trump សន្យាផ្តល់តំណែងល្អមួយក្នុងជួររដ្ឋាភិបាលឲ្យ Elon Musk បើជាប់ឆ្នោត
ថ្លែងក្នុងកម្មវិធី Sunday Morning Futures របស់ទូរទស្សន៍ Fox News និងត្រូវបានយកមកចុះផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃអង្គារទី១៥ខែតុលាឆ្នាំ២០២៤, អតីតប្រធានាធិបតិអាមេរិកលោក Donald Trump បានសន្យាផ្តល់មុខតំណែងដ៏ល្អមួយក្នុងជួររដ្ឋាភិបាលនិងបង្កើតការិយាល័យថ្មីជាពិសេសតែម្តង សម្រាប់មេក្រុមហ៊ុន SpaceX និង Tesla លោក Elon Musk បើខ្លួនជាប់ឆ្នោតខែវិច្ឆិកា។

ជាមួយនឹងការសរសើរលោក Musk ថាជាអ្នកជំនួញដ៏អស្ចារ្យ, លោក Trump និយាយថា «មហាសេដ្ឋីរូបនេះ ជាអ្នកខ្លាំងខាងវិទ្យាសាស្រ្តនិងរ៉ុកកែត ហើយរាល់ពេល គាត់តែងប្រាប់ខ្ញុំ អំពីការអភិវឌ្ឍថ្មីៗ។ វាពិតជាគួរឲ្យរំភើបណាស់ ដូច្នេះយើងនឹងមានមុខតំណែងថ្មីមួយសម្រាប់គាត់»។
ស្របពេលជាមួយគ្នានោះ លោក Trump ក៏និយាយអំពីផែនការអវកាសដ៏មានមហិច្ឆតារបស់លោក Musk ផងដែរ ដោយគូសបញ្ជាក់ថា មេ SpaceX បានសន្យានាំគាត់ទៅភពព្រះអង្គារ មុនពេលចប់អាណត្តិ។

រម្លឹកទៅពេលកាន់តំណែងអាណត្តិដំបូង លោក ត្រាំ បានចេញបញ្ជាប្រតិបត្តិជាច្រើន ទាក់ទងនឹងលំហ។ ជាក់ស្តែង នៅឆ្នាំ២០១៧ គាត់បានប្រគល់ភារកិច្ចឲ្យអង្គការណាសា ដឹកនាំការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទ សម្រាប់ប្រតិបត្តិការរុករករយៈពេលវែង ក្រោយមកនឹងធ្វើបេសកកម្មនាំមនុស្សទៅកាន់ភពអង្គារ និងគោលដៅផ្សេងទៀតជាបន្តបន្ទាប់។
លុះមកដល់ឆ្នាំ២០១៩ លោក ត្រាំ បានបង្កើតកងកម្លាំងអវកាសអាមេរិក បន្ថែមទៅលើកងយោធារបស់ប្រទេសនេះ ធ្វើឲ្យក្រុមប្រឆាំងរិះគន់គាត់ថា មានបំណងធ្វើទំនើបកម្មយោធានៅក្នុងលំហអវកាស៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


