ព័ត៌មានអន្ដរជាតិ
លោក Netanyahu ឆ្លើយតបនឹងមេដឹកនាំបារាំងដែលថា អ៊ីស្រាអែលកើតចេញពី UN
លោក Benjamin Netanyahu បានចេញសេចក្ដីថ្លែងការណ៍មួយ ដើម្បីជាការប្រឆាំងនឹងប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលបានលើកឡើងកាលពីថ្ងៃទី១៥ខែតុលាថា អ៊ីស្រាអែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ។

សេចក្ដីថ្លែងការណ៍របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានរៀបរាប់ថា៖ «សាររំឭកដល់ប្រធានាធិបតីបារាំង៖ អ៊ីស្រាអែលមិនត្រូវបានបង្កើតឡើងដោយសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិទេ ប៉ុន្តែតាមរយៈជ័យជម្នះដែលទទួលបានក្នុងសង្គ្រាមទាមទារឯករាជ្យ លះបង់ដោយឈាមរបស់វីរជនប្រយុទ្ធដ៏អង់អាច ដែលភាគច្រើនជាអ្នករស់រានមានជីវិតពីការសម្លាប់រង្គាលក្នុងរបប Holocaust រួមទាំងពីរបប Vichy នៅប្រទេសបារាំងផងដែរ»។
សេចក្ដីថ្លែងការណ៍ដដែល បានបន្តទៀតថា៖ «វាគួរឲ្យកត់សម្គាល់ផងដែរថា ក្នុងប៉ុន្មានទសវត្សរ៍ថ្មីៗនេះ អង្គការសហប្រជាជាតិបានអនុម័តសេចក្ដីសម្រេចប្រឆាំងអ៊ីស្រាអែលរាប់រយដង ដែលមានបំណងបំផ្លាញភាពស្របច្បាប់នៃរដ្ឋជ្វីហ្វតែមួយគត់របស់ពិភពលោក និងសិទ្ធិដើម្បីការពារខ្លួន»។
ទន្ទឹមនោះ លោក Netanyahu ក៏បានប្រាប់ទៅកាន់មេដឹកនាំបារាំងផងដែរថា ប្រទេសអ៊ីស្រាអែលបដិសេធមិនអនុវត្តនូវបទឈប់បាញ់ឯកតោភាគីនៅក្នុងប្រទេសលីបង់នោះឡើយ។ លោកបានសង្កត់ធ្ងន់ថា សកម្មភាពរបស់អ៊ីស្រាអែល មានគោលបំណងកម្ចាត់ការគំរាមកំហែងពីក្រុមសកម្មប្រយុទ្ធហេសបូឡា និងធានាបាននូវសុវត្ថិភាពសម្រាប់ប្រជាជននៅភាគខាងជើងរបស់ខ្លួន។
គួររំឭកថា នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីបារាំងកាលពីថ្ងៃអង្គារ លោក Macron បានផ្ដាំលោក Netanyahu កុំឲ្យភ្លេចពីដើមកំណើតរបស់អ៊ីស្រាអែល ដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ ដោយសំដៅលើសេចក្ដីអនុម័តក្នុងខែវិច្ឆិកាឆ្នាំ១៩៤៧ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីផែនការបែងចែកប៉ាឡេស្ទីនទៅជារដ្ឋជ្វីហ្វ និងរដ្ឋអារ៉ាប់។
ភាពតានតឹង បានកើនឡើងរវាងលោក Netanyahu និងលោក Macron ដោយមេដឹកនាំបារាំងកាលពីសប្តាហ៍មុនបានទទូចឲ្យបញ្ឈប់ការបញ្ជូនសព្វាវុធឲ្យទៅអ៊ីស្រាអែលប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សា និងប្រទេសលីបង់ ហើយបញ្ជាក់ថា វាគឺជាវិធីតែមួយគត់ដើម្បីបញ្ចប់ជម្លោះ៕
ដោយ៖ ឈាង
ចុចអាន៖ បារាំង ប្រាប់អ៊ីស្រាអែលថា កុំភ្លេចកំណើតដែលកើតចេញពី UN
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


