ព័ត៌មានអន្ដរជាតិ
បារាំង ប្រាប់អ៊ីស្រាអែលថា កុំភ្លេចកំណើតដែលកើតចេញពី UN
នៅក្នុងកិច្ចប្រជុំគណរដ្ឋមន្ត្រីបារាំងកាលពីថ្ងៃទី១៥ខែតុលា លោក Emmanuel Macron បានផ្ដាំលោក Benjamin Netanyahu កុំឲ្យភ្លេចពីដើមកំណើតរបស់អ៊ីស្រាអែល ដែលត្រូវបានបង្កើតឡើងដោយអង្គការសហប្រជាជាតិ។ ប្រធានាធិបតីបារាំង ក៏បានជំរុញឲ្យអ៊ីស្រាអែលត្រូវចេះគោរពតាមការសម្រេចរបស់អង្គការសហប្រជាជាតិផងដែរ។

លោក Macron បាននិយាយថា៖ «លោក Netanyahu មិនត្រូវភ្លេចថា ប្រទេសរបស់លោកត្រូវបានបង្កើតឡើងដោយការអនុម័តរបស់អង្គការសហប្រជាជាតិ» ដោយសំដៅលើសេចក្ដីអនុម័តក្នុងខែវិច្ឆិកាឆ្នាំ១៩៤៧ របស់មហាសន្និបាតអង្គការសហប្រជាជាតិស្តីពីផែនការបែងចែកប៉ាឡេស្ទីនទៅជារដ្ឋជ្វីហ្វ និងរដ្ឋអារ៉ាប់។
លោកបានបន្ថែមថា៖ «ហេតុដូច្នេះហើយ នេះមិនមែនជាពេលដែលមិនអើពើនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិទេ» ខណៈដែលអ៊ីស្រាអែលបើកការវាយលុកលើក្រុមសកម្មប្រយុទ្ធហេសបូឡា នៅភាគខាងត្បូងប្រទេសលីបង់ ហើយក៏ជាកន្លែងដែលកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិត្រូវបានដាក់ពង្រាយ។
សេចក្ដីអនុម័តរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិលេខ1701 ចែងថា មានតែកងទ័ពលីបង់ និងបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNIFIL) ប៉ុណ្ណោះដែលអាចដាក់ពង្រាយនៅភាគខាងត្បូងប្រទេសលីបង់។
លោក Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យបានអំពាវនាវដល់អង្គការសហប្រជាជាតិឲ្យដកកងកម្លាំងរក្សាសន្តិភាពចំនួន១ម៉ឺនរបស់ខ្លួននៅភាគខាងត្បូងប្រទេសលីបង់ ចេញពី «ផ្លូវគ្រោះថ្នាក់» ដោយនិយាយថា ក្រុមហេសបូឡាកំពុងប្រើប្រាស់ពួកគេធ្វើជាខែលការពារខ្លួន។
ភាពតានតឹង បានកើនឡើងរវាងលោក Netanyahu និងលោក Macron ដោយមេដឹកនាំបារាំងកាលពីសប្តាហ៍មុនបានទទូចឲ្យបញ្ឈប់ការបញ្ជូនសព្វាវុធឲ្យទៅអ៊ីស្រាអែលប្រើប្រាស់នៅក្នុងតំបន់ហ្គាហ្សា និងប្រទេសលីបង់ ហើយបញ្ជាក់ថា វាគឺជាវិធីតែមួយគត់ដើម្បីបញ្ចប់ជម្លោះ។
ប្រទេសបារាំង ក៏បានថ្កោលទោសម្តងហើយម្តងទៀតចំពោះការបាញ់របស់អ៊ីស្រាអែលទៅលើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅភាគខាងត្បូងលីបង់ ដែលរួមមានទាំងទាហានបារាំងចំនួន៧០០នាក់ផងដែរ៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម១ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


