ព័ត៌មានអន្ដរជាតិ
ថៃរំពឹងនាំចេញអង្ករច្រើនជាងឆ្នាំមុន ទោះបីឆ្នាំនេះជួបគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្ដី
សមាគមអ្នកនាំចេញអង្ករថៃ (TREA) បានឱ្យដឹងកាលពីពេលថ្មីៗនេះថា ការនាំចេញអង្កររបស់ប្រទេសថៃនៅឆ្នាំនេះ ត្រូវបានគេរំពឹងថានឹងកើនឡើងខ្ពស់ជាងឆ្នាំមុន បើទោះបីជាមានវិបត្តិទឹកជំនន់នាពេលថ្មីៗនេះក៏ដោយ។

ប្រធាន TREA លោក Chookiat Ophaswongse មាននិយាយថា ផលប៉ះពាល់នៃទឹកជំនន់លើផលិតកម្មស្រូវ មិនទាន់ខ្លាំងនៅឡើយទេ ដោយបន្ថែមថា ទឹកជំនន់មិនប៉ះពាល់ដល់ដីស្រែសំខាន់ៗរបស់ប្រទេសនៅភាគឦសាននោះទេ។
លោកបន្តថា ទិន្នផលស្រូវឆ្នាំនេះនឹងឡើងដល់ប្រមាណ ៣៣-៣៤លានតោន ពោលគឺខ្ពស់ជាងឆ្នាំមុន ដែលមានត្រឹម ៣២ លានតោន។ លើសពីនេះ លោកបានកត់សម្គាល់ថា ធនធានទឹកមានសារៈសំខាន់សម្រាប់ការបង្កបង្កើនផលស្រូវឆ្នាំក្រោយ។
បើតាមលោក Chookiat ដដែល គិតត្រឹមរយៈពេល៩ខែដើមឆ្នាំ ២០២៤ ប្រទេសថៃបាននាំចេញអង្ករចំនួន ៧ លានតោន ហើយតួលេខនេះត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀត ដោយសារតែការបញ្ជាទិញអង្ករដែលកំពុងបន្ត និងការហាមឃាត់ការនាំចេញរបស់ឥណ្ឌា ដែលធ្វើតម្រូវការអង្ករថៃខ្ពស់៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


