ព័ត៌មានអន្ដរជាតិ
អាមេរិក បារម្ភខ្លាំង រឿងកូរ៉េខាងជើង បញ្ជូនទាហានទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែន
គ្រាន់តែឮកូរ៉េខាងត្បូងអះអាងថា កូរ៉េខាងជើងបញ្ជូនទ័ពទៅជួយរុស្ស៊ី ប្រយុទ្ធជាមួយអ៊ុយក្រែននោះ ស្រាប់តែសហរដ្ឋអាមេរិក បានបង្ហាញក្តីបារម្ភជាពន់ពេក ហើយលើកឡើងថា បើនេះជាការពិតមែន នោះនឹងក្លាយជារឿងដ៏គ្រោះថ្នាក់បំផុត។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Robert Wood បានប្រាប់ទៅ ក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃចន្ទទី២១ខែតុលាឆ្នាំ២០២៤ថា «យើងមើលឃើញរបាយការណ៍ថា កូរ៉េខាងជើងបាននិងកំពុងត្រៀមបញ្ជូនកម្លាំងទៅជួយរុស្ស៊ីប្រយុទ្ធជាមួយអ៊ុយក្រែន។ ប្រសិនបើជាការពិតមែន នេះបង្ហាញពីជំហានដ៏គ្រោះថ្នាក់និងគួរឲ្យព្រួយបារម្ភជាទីបំផុត ហើយធ្វើឲ្យទំនាក់ទំនងយោធារវាងកូរ៉េខាងជើងនិងរុស្ស៊ីកាន់តែស៊ីជម្រៅ។ យើងកំពុងពិគ្រោះជាមួយសម្ព័ន្ធមិត្តនិងដៃគូរបស់យើងអំពីរឿងនេះ»។

ការបង្ហាញពីក្តីបារម្ភរបស់អាមេរិកនេះ កើតឡើងបន្ទាប់ពីចារកម្មទីក្រុងសេអ៊ូល និយាយកាលពីថ្ងៃសុក្រសប្តាហ៍មុនថា កូរ៉េខាងជើងបានសម្រេចចិត្តបញ្ជូនទាហានទ្រង់ទ្រាយធំ ទៅជួយដល់សង្គ្រាមរបស់ទីក្រុងមូស្គូក្នុងប្រទេសអ៊ុយក្រែន ខណៈមានទ័ពពិសេសចំនួន១ ៥០០នាក់រួចហើយ កំពុងទទួលការបណ្តុះបណ្តាលនិងឈរជើងនៅក្នុងតំបន់ចុងបូព៌ារបស់រុស្ស៊ី ហើយជាចុងក្រោយ កូរ៉េខាងជើងអាចបញ្ជូនទាហានសរុបដល់ទៅ ១២ ០០០នាក់ឯណោះ។
ពាក់ព័ន្ធរឿងនេះ សូម្បីប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ក៏និយាយដែរថា «យើងមើលឃើញថា សម្ព័ន្ធភាពរវាងរុស្ស៊ីនិងកូរ៉េខាងជើង កាន់តែរឹងមាំខ្លាំងឡើងៗ។ នេះមិនមែនផ្ដោតតែការបញ្ជូនសព្វាវុធនោះទេ តែជាការពិតណាស់វាក៏ផ្ដោតលើការបញ្ជូនមនុស្សពីកូរ៉េខាងជើងទៅកាន់កងកម្លាំងប្រដាប់អាវុធនៃអ្នកលុកលុយផងដែរ»។

លោកបន្ថែមថា «វាច្បាស់ណាស់ដែលថា ក្រោមលក្ខខណ្ឌដូច្នោះ ទំនាក់ទំនងរបស់យើងជាមួយដៃគូ ត្រូវវិវឌ្ឍទៅមុខទៀត។ ជួរមុខត្រូវការការគាំទ្របន្ថែម យើងកំពុងនិយាយអំពីសមត្ថភាពអាវុធរយៈចម្ងាយឆ្ងាយបន្ថែមសម្រាប់អ៊ុយក្រែន និងការផ្គត់ផ្គង់ដែលមានស្ថិរភាពសម្រាប់កម្លាំងរបស់យើង ជាជាងបញ្ជីនៃគ្រឿងបន្លាស់យោធាធម្មតា»។
ទោះបីជាយ៉ាងណាក៏ដោយ ភាគីរុស្ស៊ី បានចេញមុខបដិសេធម្តងហើយម្តងទៀត រឿងកូរ៉េខាងជើងបញ្ជូនទាហានមកជួយខ្លួន ហើយទាត់ចោលការចោទប្រកាន់ទាំងនេះថា មិនពិតនិងគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Zelenskiy៖ កូរ៉េខាងជើង បញ្ជូនកម្លាំង និងអាវុធឲ្យរុស្ស៊ីវាយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


