សន្តិសុខសង្គម
អគ្គិភ័យឆាបឆេះទីតាំងលក់ម្ហូបឥណ្ឌាមួយកន្លែង យ៉ាងសន្ធោសន្ធៅ នៅខណ្ឌដូនពេញ
អគ្គិភ័យឆាបឆេះទីតាំងលក់ម្ហូបឥណ្ឌាមួយកន្លែង យ៉ាងសន្ធោសន្ធៅ ផ្សែងហុយខ្មួលខ្មាញ់ចេញមកក្រៅ បង្កឲ្យមានការភ្ញាក់ផ្អើលប្រជាពលរដ្ឋក្បែរខាងជួយទាក់ទងសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គិភ័យបាញ់ពន្លត់។

ហេតុការណ៍នេះបង្កភ្ញាក់ផ្អើលកាលពីវេលាម៉ោង ០៦ និង ៤០ នាទីយប់ ថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ ត្រង់ចំណុចជាន់ទី ០១ នៃហាងលក់ម្ហូបឥណ្ឌាមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ ១៧២ ខាងក្រោយវត្តសារ៉ាវ័ន្ត ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឮសំឡេងផ្ទុះ ស្របពេលនោះគាត់បានរត់ចេញពីក្នុងផ្ទះមកមើល ក៏ស្រាប់តែឃើញមានផ្សែងហុយខ្មួលខ្មាញ់ចេញមកក្រៅលាយជាមួយភ្លើងបានឆាបឆេះយ៉ាងសន្ធោសន្ធៅចេញពីខាងក្នុងផ្ទះជាន់ទី ០១ នៃផ្ទះលក់ម្ហូបឥណ្ឌាទៅហើយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង រាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន ដើម្បីទាក់ទងរថយន្តពន្លត់អគ្គិភ័យចេញអន្តរាគមន៍ភ្លាមៗ ដោយមិនរាលដល់ផ្ទះពលរដ្ឋក្បែរខាងនោះទេ។

ក្នុងនោះក៏មានវត្តមាន លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានចុះមកត្រួតពិនិត្យផ្ទាល់ និងបានដឹកនាំកម្លាំងក្រោមឱវាទមកដល់ទីតាំងតែម្ដង។
អគ្គិភ័យនេះបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១០ គ្រឿង ចំពោះមូលហេតុ នៃការឆាបឆេះនេះ សមត្ថកិច្ចបានដាក់ការសង្ស័យថា បណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
អត្ថបទ ៖ ម៉េង






-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


