ព័ត៌មានជាតិ
ម៉ោងនេះស្ថានភាពហ៊ុំព័ទ្ធភូមិវាលធំនៅល្វាឯមយ៉ាងណាហើយ
កងកម្លាំងអាជ្ញាធរស្រុកល្វាឯម នៅថ្ងៃទី១០ ខែមីនា បានចុះហ៊ុំព័ទ្ធបិទភូមិវាលធំ ឃុំពាមឧកញ៉ាអុង ដែលមានផ្ទះ ៣០០ ខ្នងក្នុងភូមិមានផ្ទុះជំងឺកូវីដ១៩។ កងកម្លាំងចម្រុះបានធ្វើការហ៊ុំព័ទ្ធមិនឲ្យអ្នកភូមិចេញក្រៅ ហើយបញ្ជូនគ្រូពេទ្យចុះយកសំណាក។
អភិបាលស្រុកល្វាឯម លោក កន សុកាយ បានប្រាប់កម្ពុជាថ្មីនៅល្ងាចថ្ងៃទី ១១ ខែមីនា នេះថាស្ថានភាពហ៊ុំព័ទ្ធបិទភូមិមកដល់ម៉ោងនេះ គឺនៅតែបន្តការបិទនៅឡើយដោយសារអាជ្ញាធររងចាំលទ្ធផលនៃការធ្វើតេស្តសំណាកលើប្រជាពលរដ្ឋនៅក្នុងភូមិផ្ទុះជំងឺ។

លោកប្រាប់ថា កាលពីថ្ងៃទី ១០ ក្រុមគ្រូពេទ្យបានចុះយកសំណាកអ្នកភូមិចំនួន ៨៥៦ នាក់ ហើយថ្ងៃទី១១ ខែមីនានេះបន្តយកសំណាកបន្ថែមទៀតចំនួន ៣៥ប៉ុន្តែលទ្ធផលមិនទាន់ចេញនោះទេ។
លោក កន សុកាយ បញ្ជាក់ថា “ពាក់ព័ន្ធនិងទីតាំងភូមិគឺសមត្ថកិច្ចនៅបិទនៅឡើយមិនទាន់បានបើកទេ គឺនៅរង់ចាំលទ្ធផលសំណាក ហើយបន្តឲ្យប្រជាពលរដ្ឋធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ ដោយសារតែក្នុងភូមិនេះផ្ទុះកូវីដ១៩”។

លោកអភិបាលស្រុករូបនេះ ឲ្យដឹងទៀតថា អាជ្ញាធរមិនទាន់ដឹងថា ប្រភពនៃការរីករាលនៅក្នុងភូមិទៅដល់ណាខ្លះទេ លុះត្រាតែពួកគាត់ឆ្លងកាត់ការធ្វើតេស្ត២ដង ក៏ប៉ុន្តែប្រសិនបើលទ្ធផលសំណាកលើកទី១បានល្អប្រសើរ នោះអាជ្ញាធរនឹងសុំគោលការណ៍ថ្នាក់លើឲ្យបន្ធូបន្ថយដល់អ្នកភូមិខ្លះក្នុងការទិញម្ហូបអាហារនៅក្បែរទីនោះ ចំណែកទីតាំងផ្សារនៅតំបន់ក្បែរទីនោះគឺ អាជ្ញាធរបានបិទអស់ហើយ៕



អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


