ព័ត៌មានអន្ដរជាតិ
ថៃរំពឹងការនាំចេញកើនដល់ ២៩០ ប៊ីលាននៅឆ្នាំនេះ
មន្រ្តីរដ្ឋាភិបាលថៃ បានបង្ហាញសុទិដ្ឋិនិយមថា ការនាំចេញរបស់ថៃអាចនឹងកើនឡើងលើសគោលដៅ ២ ភាគរយ នៅឆ្នាំ ២០២៤ នេះ ដោយតម្លៃនៃការចេញអាចហក់ដល់កម្រិតខ្ពស់បំផុតថ្មី ២៩០ ប៊ីលានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ នៅថ្ងៃអង្គារនេះ។

អគ្គនាយកនៃការិយាល័យគោលនយោបាយ និងយុទ្ធសាស្ត្រពាណិជ្ជកម្ម (TPSO) លោក Poonpong Naiyanapakorn បាននិយាយថា ការរំពឹងទុកដ៏វិជ្ជមាននេះ ជំរុញដោយតម្រូវការផលិតផលកសិកម្ម និងម្ហូបអាហារ ក៏ដូចជាឧបករណ៍អេឡិចត្រូនិក និងអគ្គិសនី ដែលរួចចំណែកដោយការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជាដៃគូពាណិជ្ជកម្មសំខាន់ៗដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបជាដើម។
គិតតែក្នុងខែកញ្ញា តម្លៃនៃការនាំចេញបានកើនឡើង ១,១ ភាគរយ ដល់ ២៥,៩ ប៊ីលានដុល្លារ ខណៈតម្លៃនៃការនាំចូលកើនឡើង ៩,៩ ភាគរយ ដល់ ២៥,៥ ប៊ីលានដុល្លារ ដែលបង្កើតជាអតិរេកពាណិជ្ជកម្ម ៣៩៤ លានដុល្លារ។ សម្រាប់រយៈពេល៩ខែដំបូងនៃឆ្នាំ ២០២៤ តម្លៃនៃការនាំចេញបានកើនឡើង ៣,៩ ភាគរយ ដល់ ២២៣ ប៊ីលានដុល្លារ ខណៈតម្លៃនៃការនាំចូលសរុបកើន ៥,៥ ភាគរយ ដល់ ២២៩ ប៊ីលានដុល្លារ ដែលបង្កើតជាឱនភាពពាណិជ្ជកម្មចំនួន ៥,៩៦ ប៊ីលានដុល្លារ។

ទាក់ទងនឹងទស្សនវិស័យនាំចេញសម្រាប់ឆ្នាំ ២០២៤ ក្រសួងពាណិជ្ជកម្មរំពឹងថា កំណើននៃការនាំចេញនឹងបន្តនៅត្រីមាសចុងក្រោយនៃឆ្នាំនេះ បើទោះបីជាមានបញ្ហាប្រឈមផ្សេងៗក៏ដោយ។
ក្ដីបារម្ភទាំងនោះរួមមានការបោះឆ្នោតប្រធានាធិបតីអាមេរិកនាពេលខាងមុខ ភាពតានតឹងភូមិសាស្ត្រនយោបាយដែលកំពុងបន្ត ការឡើងថ្លៃនៃប្រាក់បាត ការស្ទុះងើបយឺតយ៉ាវនៃសេដ្ឋកិច្ចចិន ការរំខានដល់ទិន្នផលកសិកម្មដោយសារទឹកជំនន់ និងផលប៉ះពាល់នៃលទ្ធភាពនៃការផ្លាស់ប្តូរគោលនយោបាយរបស់ឥណ្ឌាលើការនាំចេញអង្ករ ដែលអាចប៉ះពាល់ដល់វិស័យនាំចេញអង្កររបស់ថៃ ជាដើម៕
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


