ព័ត៌មានអន្ដរជាតិ
ជនរងគ្រោះដោយទឹកជំនន់ គប់ភក់ដាក់ស្តេចអេស្ប៉ាញ ពេលចុះសួរសុខទុក្ខ
កាលពីថ្ងៃអាទិត្យទី៣ខែវិច្ឆិកាឆ្នាំ២០២៤ សែរាជវង្សអេស្ប៉ាញ បានចុះសួរសុខទុក្ខប្រជារាស្រ្តដែលរងគ្រោះដោយសោកនាដកម្មទឹកជំនន់ដ៏អាក្រក់ ក្នុងខេត្ត Valencia ភាគខាងកើត ប៉ុន្តែរឿងមិននឹកស្មានដល់បានកើតឡើង ដោយជនរងគ្រោះដែលពោរពេញដោយកំហឹងបានគប់ភក់និងស្រែកដាក់ស្តេច Felipe ទី៦និងព្រះមហាក្សត្រិយានី Letizia។

ព្រះមហាក្សត្រអេស្ប៉ាញ ត្រូវបានអមព្រះរាជដំណើរដោយលោកនាយករដ្ឋមន្ត្រី Pedro Sanchez និងអភិបាលខេត្តលោក Carlos Mazon ពេលចុះទៅទីក្រុង Paiporta ដែលជាកន្លែងរងការវាយប្រហារធ្ងន់កបំផុត ដោយគ្រោះមហន្តរាយនេះ។
នៅក្នុងវីដេអូលើបណ្តាញសង្គម គេឃើញកងសន្តិសុខយកឆ័ត្របាំងការគប់ភក់និងស៊ុត ហើយដល់ថ្នាក់មានអ្នកខ្លះហ៊ានស្រែកដាក់ឲ្យប្រមុខដឹកនាំនិងព្រះមហាក្សត្រថា «ឃាតករ» ទៀតផង។

គេដឹងច្បាស់ថា ការដែលពលរដ្ឋខឹងសម្បាបែបនេះគឺដោយសារតែអាជ្ញាធរអេស្ប៉ាញ មិនបានចេញការព្រមានឲ្យទាន់ពេលចំពោះគ្រោះធម្មជាតិ និងការឆ្លើយតបមានភាពយឺតយ៉ាវពីសំណាក់ក្រុមជួយសង្គ្រោះ។
យ៉ាងណាក្តី ក្រោយពេលវិលមករាជវាំងវិញ ស្តេច Felipe បានចេញព្រះរាជសារតាមរយៈវីដេអូលើបណ្តាញសង្គម ដោយមានបន្ទូលថា ព្រះអង្គយល់ពីកំហឹងនិងចិត្តរបស់ប្រជារាស្រ្ត។ ទ្រង់សូមធានាដល់ជនរួមជាតិថា ពួកគេនៅតែមានសង្ឃឹមហើយរាជរដ្ឋាភិបាល នឹងប្រឹងប្រែងធ្វើឲ្យបានល្អបំផុតដើម្បីជួយពួកគេ។

សូមបញ្ជាក់ថា ភាគខាងកើតប្រទេសអេស្ប៉ាញ ត្រូវរងទុក្ខដោយគ្រោះមហន្តរាយធម្មជាតិដ៏សាហាវបំផុតកាលពីសប្តាហ៍មុន ដោយបណ្តាលឲ្យមនុស្សចំនួន២១១នាក់ បាត់បង់ជីវិត។
ទឹកជំនន់ឆ្នាំនេះ គឺជាសោកនាដកម្មគ្រោះធម្មជាតិដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីឆ្នាំ១៩៧៣មក ដោយកាលនោះ មានមនុស្សយ៉ាងតិច១៥០នាក់ បានបាត់បង់ជីវិតនៅខេត្តភាគអាគ្នេយ៍ Granada, Murcia និង Almeria៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អេស្ប៉ាញ បញ្ជូនទាហាន១ម៉ឺននាក់បន្ថែមទៅជួយសង្គ្រោះ ខណៈទឹកជំនន់សម្លាប់មនុស្សលើសពី២០០នាក់
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


