ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក ព្រួយបារម្ភពីព្រាងច្បាប់វៀតណាម ស្ដីពីការរឹតត្បឹតលំហូរទិន្នន័យ
ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកផ្សេងៗបានព្រមានរដ្ឋាភិបាលវៀតណាមថា សេចក្តីព្រាងច្បាប់ដែលរឹតបន្តឹងការការពារទិន្នន័យ និងកំណត់ការផ្ទេរទិន្នន័យទៅក្រៅប្រទេស នឹងរឹតត្បឹតវេទិកាបណ្ដាញសង្គម និងប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យ មិនឱ្យរីកលូតលាស់អាជីវកម្មរបស់ពួកគេនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

លោក Jason Oxman ប្រធានក្រុមប្រឹក្សាឧស្សាហកម្មព័ត៌មានវិទ្យាអាមេរិក (ITI) ដែលជាសមាគមពាណិជ្ជកម្មតំណាងក្រុមហ៊ុនធំៗដូចជា Meta, Google, ក្រុមហ៊ុនប្រតិបត្តិការមជ្ឈមណ្ឌលទិន្នន័យ Equinix បានថ្លែងថា សេចក្តីព្រាងច្បាប់វៀតណាម នឹងបង្កើតការលំបាកសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យា វេទិកាបណ្ដាញសង្គម និងប្រតិបត្តិករមជ្ឈមណ្ឌលទិន្នន័យ ក្នុងការឈោងទៅដល់អតិថិជន។
មន្រ្តីវៀតណាមបានឱ្យដឹងថា សេចក្តីព្រាងច្បាប់ ដែលសភាវៀតណាមកំពុងពិភាក្សាគ្នា ក៏ត្រូវបានរៀបចំឡើងផងដែរ ដើម្បីសម្រួលដល់ការទទួលបានព័ត៌មានរបស់អាជ្ញាធរ និងមានការជំរុញពីក្រសួងសន្តិសុខសាធារណៈ។ ការព្រាងច្បាប់នេះឡើង ធ្វើឡើងចំពេលដែលវៀតណាមមានបំណងជំរុញឧស្សាហ៍កម្មមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួនក្រោមការវិនិយោគបរទេសនារយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈប្រទេសដែលមានប្រជាជន ១០០ លាននាក់មួយនេះ គឺជាទីផ្សារដ៏ធំបំផុតមួយរបស់ពិភពលោកសម្រាប់វេទិកាបណ្ដាញសង្គមដូចជា Facebook ជាដើម។

ប្រសិនបើដំណើរការប្រកបទៅដោយរលូន សភាវៀតណាមអាចនឹងអនុម័តសេចក្ដីព្រាងច្បាប់ដដែលនៅថ្ងៃទី ៣០ ខែវិច្ឆិកា នេះ។ នាពេលបច្ចុប្បន្ន បទប្បញ្ញត្តិវៀតណាមដែលមានស្រាប់ បានកំណត់ការផ្ទេរទិន្នន័យឆ្លងដែនរួចទៅហើយសម្រាប់កាលៈទេសៈមួយចំនួន ប៉ុន្តែកម្រនឹងអនុវត្តណាស់។
ក្នុងចំណោមបទប្បញ្ញត្តិនៃសេចក្តីព្រាងច្បាប់នេះ គឺការតម្រូវឱ្យមានការអនុញ្ញាតជាមុនសម្រាប់ការផ្ទេរទៅក្រៅប្រទេសនៃ «ទិន្នន័យស្នូល» និង «ទិន្នន័យសំខាន់ៗ» ដែលបច្ចុប្បន្នត្រូវបានកំណត់មិនច្បាស់លាស់។ លោក Oxman បានប្រាប់រ៉យទ័រថា៖ «វានឹងរារាំងប្រតិបត្តិការអាជីវកម្មបរទេស»។
ក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនផ្សេងទៀតពេញចិត្តលំហូរទិន្នន័យឆ្លងដែន ដើម្បីកាត់បន្ថយការចំណាយ និងកែលម្អសេវាកម្ម ប៉ុន្តែយុត្តាធិការជាច្រើន រួមទាំងសហភាពអឺរ៉ុប និងប្រទេសចិន បានកំណត់ការផ្ទេរទាំងនោះ ដើម្បីគ្រប់គ្រង «ឯកជនភាព និងព័ត៌មានរសើប»៕
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


