ព័ត៌មានអន្ដរជាតិ
មុនបោះឆ្នោតមួយថ្ងៃ, ពាក្យចចាមអារ៉ាមនិងព័ត៌មានក្លែងក្លាយ កំពុងចែកចាយ ពេញសហរដ្ឋអាមេរិក
នៅថ្ងៃអង្គារទី៥ខែវិច្ឆិកាឆ្នាំ២០២៤នេះ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក នឹងចូលមកដល់ យ៉ាងណាមិញ មួយថ្ងៃមុនព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះ, បណ្តាញសង្គមកំពុងតែវាយលុកដោយពាក្យចចាមអារ៉ាម ការចោទប្រកាន់មិនពិត និងរឿងភូតកុហក អំពីដំណើរការបោះឆ្នោត ក្នុងកម្រិតយ៉ាងធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមកសោះ។

ព័ត៌មានក្លែងក្លាយជាច្រើនពាក់ព័ន្ធភាពមិនប្រក្រតីនៃការបោះឆ្នោត កំពុងត្រូវបានចែកចាយទាំងពីសំណាក់អ្នកគាំទ្រគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ ក៏ដូចជាក្រុមអ្នកឯករាជ្យ ហើយសូម្បីតែរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ក៏ចោទប្រកាន់ភាគីបរទេសជាពិសេសរុស្ស៊ីតែម្តងថា កំពុងសាបព្រោះព័ត៌មានមិនពិតដើម្បីធ្វើឲ្យគ្រប់គ្នាបាត់ទំនុកចិត្តលើដំណើរការនេះដែរ។
មានអ្នកសាធារណរដ្ឋបង្ហោះសារតាមអនឡាញថា កាលឆ្នាំ២០២០ លោក ដូណាល់ ត្រាំ ត្រូវគេប្លន់ជ័យជម្នះម្តងហើយ គាត់ប្រហែលជាត្រូវគេប្លន់ម្តងទៀតនៅថ្ងៃ៥វិច្ឆិកានេះ។
ក្នុងសេចក្តីរាយការណ៍របស់ BBC នៅថ្ងៃចន្ទទី៤ខែវិច្ឆិកាឆ្នាំ២០២៤, ពួកគេថែមទាំងអះអាងថា មានវីដេអូបង្ហាញពីអ្នកគ្មានសិទ្ធបោះឆ្នោតបាននាំគ្នាទៅបោះឆ្នោត, ការនិយាយបង្ខូចអំពីការបោះឆ្នោតតាមប្រៃសណីយ៍ និងការទាញយកភាគីរុស្ស៊ីមកពាក់ព័ន្ធក្នុងដំណើរការនេះ ដើម្បីបំផ្លាញទំនុកចិត្តនៃការបោះឆ្នោត។

លើសពីនេះ នៅក្នុងតំបន់ Northhampton នៃរដ្ឋ Pennsylvania, មានវីដេអូមួយត្រូវគេបង្ហោះ លើបណ្តាញសង្គម X ដែលបង្ហាញពីបុរសម្នាក់ យកធុងឆ្នោតទៅទម្លាក់ចោលនៅតុលាការ ប៉ុន្តែតាមពិតគាត់គឺជាបុគ្គលិកប្រៃសណីយ៍ ដែលប្រមូលសន្លឹកឆ្នោតសោះ។ យ៉ាងណា ក្នុងរយៈពេលខ្លីប៉ុណ្ណោះ វីដេអូនេះត្រូវ គេចូលមើលច្រើនជាងប្រាំលានដង បាត់ទៅហើយ។
អ្វីដែលគេបារម្ភខ្លាំងគឺភាពចលាចលក្នុងការបោះឆ្នោតនេះតែម្តង ព្រោះនៅពេលសួរថាតើលោក ត្រាំ នឹងទទួលយកលទ្ធផលបោះឆ្នោតឆ្នាំ២០២៤នេះដែរឬក៏អត់? លោកបានប្រកាសក្នុងអំឡុងពេលជជែកដេញដោលប្រធានាធិបតីកាលពីខែកញ្ញាថា លោកនឹងទទួលយក ប្រសិនបើវាជាការបោះឆ្នោតដ៏ត្រឹមត្រូវ ស្របច្បាប់ និងយុត្តិធម៌។
សូមបញ្ជាក់ថា បើយោងតាមការស្ទង់មតិរបស់ CNN / SSRS ដែលបញ្ចេញនៅថ្ងៃចន្ទ ភាគច្រើននៃជនជាតិអាមេរិក ពោលគឺ៧០% គិតថា លោកត្រាំ នឹងមិនសុខចិត្តទទួលស្គាល់លទ្ធផលបោះឆ្នោតឡើយ ប្រសិនបើគាត់បរាជ័យ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ព្រមានឲ្យ ត្រាំ ប្រយ័ត្នត្រូវគេធ្វើឃាត រឿងដោះស្រាយជម្លោះនៅអ៊ុយក្រែន ក្រោយជាប់ឆ្នោត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


