ព័ត៌មានជាតិ
ក្រសួង នឹងជំរុញការលើកកម្ពស់គុណភាពសេវាតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត
មន្ត្រីជាន់ខ្ពស់ នៃក្រសួងសុខាភិបាល បានអះអាងថា ក្រសួង នឹងបន្តលើកកម្ពស់ការអនុវត្ត និងនវានុវត្តន៍នូវអន្តរាគមន៍នានា ដើម្បីលើកកម្ពស់គុណភាពសេវាសុខាភិបាល និងអន្តរាគមន៍សុខភាពសាធារណៈ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត។

ថ្លែងក្នុងសន្និសីទប្រចាំឆ្នាំលើកទី ០៨ របស់មន្ទីរពេទ្យកុមារអង្គរ ស្ដីពីសុខភាពកុមារ ក្រោមប្រធានបទ បច្ចុប្បន្នភាពជំងឺកុមារ ៥ កាលពីថ្ងៃទី ០២ វិច្ឆិកា នៅសណ្ឋាគារសុខាសៀមរាប លោកស្រីសាស្ត្រាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានសមាគមគ្រូពេទ្យទារកកម្ពុជា បានបន្តថា ក្រសួង ក៏នឹងពង្រឹង និងពង្រីកសេវាអប់រំ លើកកម្ពស់សុខភាព សេវាបង្ការ សេវាថែទាំព្យាបាល និងបង្ការហានិភ័យសុខភាព។ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល និងអន្តរាគមន៍សុខភាពសាធារណៈ នៅតាមមណ្ឌលសុខភាព និងមន្ទីរពេទ្យបង្អែកគ្រប់កម្រិត។ ការពង្រឹងសមត្ថភាពប្រព័ន្ធសន្តិសុខសុខភាព ក្នុងការបង្ការ និងគ្រប់គ្រងជំងឺឆ្លងដែលលេចឡើង/ លេចឡើងសាជាថ្មី ជំងឺឆ្លងពីសត្វមកមនុស្ស សុវត្ថិភាពចំណីអាហារ ភាពស៊ាំ នៃមេរោគ នឹងឱសថប្រឆាំងមេរោគ និងហានិភ័យសុខភាពទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងបរិស្ថាន នគរូបនីយកម្ម និងគ្រោះមហន្តរាយផ្សេងៗ និងការពង្រឹងភាពធន់ និងការធ្វើទំនើបកម្មប្រព័ន្ធសុខាភិបាល។

គួរបញ្ជាក់ថា សន្និសីទនេះ រៀបចំឡើងក្នុងគោលបំណងបង្កើនចំណេះដឹងជំនាញ និងសមត្ថភាពរបស់គ្រូពេទ្យក្នុងការធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺទារកដែលកើតមុនពេលកំណត់ទាក់ទងនឹងជំងឺសួតរ៉ាំរ៉ៃ បង្កើនការយល់ដឹងអំពីការបញ្ចេញលាមកដំបូងរបស់ទារក ដែលជាសញ្ញា នៃជំងឺទល់លាមក និងជំងឺពោះវៀនពីកំណើត ចែករំលែកបទពិសោធទាក់ទងការធ្វើកោសល្យវិច័យអំពីមរណភាពទារកនៅក្នុងខេត្តព្រះវិហារ ការគ្រប់គ្រងជំងឺហូរឈាមចំពោះកុមារ និងការធ្វើតេស្តរហ័សសម្រាប់ជំងឺគ្រុនឈាម៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


