ព័ត៌មានអន្ដរជាតិ
លោក ត្រាំ តែងតាំងបុគ្គលប្រឆាំងអ៊ីរ៉ង់ ឲ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំ UN
ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ បានតែងតាំងអ្នកស្រី Elise Stefanik ដែលជាសម្ព័ន្ធមិត្តដ៏រឹងមាំរបស់អ៊ីស្រាអែល និងជាអ្នកប្រកាន់គោលនយោបាយការបរទេសយ៉ាងម៉ឺងម៉ាត់ប្រឆាំងអ៊ីរ៉ង់ ឲ្យកាន់តួនាទីជាឯកអគ្គរដ្ឋទូតប្រចាំអង្គការសហប្រជាជាតិថ្មី។

ដូច្នេះអ្នកស្រី Stefanik ដែលជាសមាជិកសភាមកពីទីក្រុងញូវយ៉ក នឹងត្រូវជំនួសតំណែងអ្នកការទូតអាជីព Linda Thomas-Greenfield ដែលតំណាងឲ្យសហរដ្ឋអាមេរិកនៅ UN អស់រយៈពេល៣ឆ្នាំមកហើយ។
ក្នុងការបង្ហោះនៅលើបណ្តាញសង្គម X កាលពីថ្ងៃចន្ទទី១១ខែវិច្ឆិកាឆ្នាំ២០២៤ អ្នកស្រី Stefanik បានសរសេរថា «សហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេច សម្រាប់ការវិលត្រឡប់ទៅរកយុទ្ធនាការដាក់សម្ពាធខ្លាំងបំផុតរបស់លោកប្រធានាធិបតី ត្រាំ ប្រឆាំងនឹងអ៊ីរ៉ង់។ ទីក្រុងតេហេរ៉ង់ ប្រហែលរឹងមាំខ្លាំងណាស់ហើយមើលទៅ ដោយសារតែភាពទន់ខ្សោយរបស់រដ្ឋបាល បៃដិន-ហារីស»។
អ្នកស្រី Stefanik គឺជាអ្នកគាំទ្រអ៊ីស្រាអែលដ៏ខ្លាំងក្លា ក្នុងសង្រ្គាមប្រឆាំងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា និងការវាយប្រហារតាមអាកាសប្រឆាំងក្រុមហេសបូឡានៅលីបង់។ អ្នកស្រីក៏គាំទ្រការសម្រេចចិត្តរបស់ទីក្រុងហ្ស៊េរុយសាឡិមខាងលិច ក្នុងការហាមឃាត់ទីភ្នាក់ងារជំនួយនិងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ប៉ាឡេស្ទីន «UNRWA» ផងដែរ។

សូមបញ្ជាក់ថា ក្នុងអាណត្តិដំបូងរបស់លោក ត្រាំ សហរដ្ឋអាមេរិកបានលុបចោលកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ និងបង្កើនការដាក់ទណ្ឌកម្មប្រឆាំងនឹងសាធារណរដ្ឋឥស្លាមមួយនេះ ហើយនៅខែមករាឆ្នាំ២០២០ មេទ័ពអ៊ីរ៉ង់លោក Qassem Soleimani ក៏ត្រូវបានសម្លាប់ទៀត នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកអាមេរិក នៅជិតអាកាសយានដ្ឋានទីក្រុងបាកដាដនៃប្រទេសអ៊ីរ៉ាក់។
សេតវិមានបានចោទលោក Soleimani ពីបទរៀបចំការវាយប្រហារលើយោធាអាមេរិក និងជនស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទីក្រុងតេហេរ៉ង់ បានថ្កោលទោសការវាយប្រហារនេះថា ខុសច្បាប់ក្រោមច្បាប់អន្តរជាតិ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ តែងតាំងបុគ្គលដំបូងគេ ក្នុងរដ្ឋាភិបាលថ្មី, បង្កើតប្រវត្តិសាស្រ្តអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


