ព័ត៌មានអន្ដរជាតិ
បង់ក្លាដែស ស្នើប៉ូលិសអន្តរជាតិ ជួយចាប់បញ្ជូនខ្លួន អតីតនាយករដ្ឋមន្ត្រី Sheikh Hasina
អាជ្ញាធរតុលាការពិសេសនៃប្រទេសបង់ក្លាដែសស្នើសុំឱ្យប៉ូលិសអន្តរជាតិ ឱ្យជួយក្នុងការចាប់ខ្លួនអតីនាយករដ្ឋមន្ត្រីលោកស្រី Sheikh Hasina ដែលត្រូវបានបណ្តេញចេញនិងបានភៀសខ្លួនទៅប្រទេសឥណ្ឌា។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី១៣ខែវិច្ឆិកានេះ។

សាលាក្តីពិសេសមួយក្នុងប្រទេសបង់ក្លាដែសកាលពីថ្ងៃអង្គារបានស្នើឱ្យអង្គការប៉ូលិសអន្តរជាតិ Interpol ចេញសេចក្តីជូនដំណឹងពណ៌ក្រហមសម្រាប់ការចាប់ខ្លួនអតីនាយករដ្ឋមន្ត្រីដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី Sheikh Hasina ពាក់ព័ន្ធនឹងការស្លាប់របស់បាតុកររាប់រយនាក់ក្នុងអំឡុងពេលការបះបោរដ៏ធំមួយប្រឆាំងនឹងលោកស្រី។
បន្ទាប់ពីការបណ្ដេញចេញ លោកស្រី Hasina បានភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌាកាលពីថ្ងៃទី៥ខែសីហា ជាមួយនឹងជំនួយការជិតស្និទ្ធម្នាក់ និងអតីតរដ្ឋមន្ត្រី ដោយបញ្ចប់ការគ្រប់គ្រងរយៈពេល១៥ឆ្នាំ។ បន្ទាប់ពីបញ្ហាដ៏ចម្រូងចម្រាស់ជ័យលាភីណូបែលសន្តិភាព លោក Muhammad Yunus បានចូលកាន់តំណែងជាមេដឹកនាំបណ្តោះអាសន្ននៅថ្ងៃទី ៨ខែសីហា ហើយក្រោយមកបានបង្កើតឡើងឡើងវិញនូវសាលាក្តីដែលធ្លាប់បានគ្រប់គ្រងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិក្នុងអំឡុងពេលសង្រ្គាមឯករាជ្យរបស់ប្រទេសប៉ាគីស្ថានឆ្នាំ១៩៧១។

លោក B.M. Sultan Mahmud ព្រះរាជអាជ្ញានៅសាលាក្តី បានប្រាប់សារព័ត៌មាន The Associated Press ថា ពួកគេបានសរសេសំណើររទៅកាន់ប៉ូលិសអន្តរជាតិ ដើម្បីស្វែងរកជំនួយពីអង្គការដែលមានមូលដ្ឋាននៅប្រទេសបារាំង ក្នុងការចាប់ខ្លួនលោកស្រី Hasina និងអ្នកដទៃទៀតដែលជាប់ពាក់ព័ន្ធ។ ជាមួយគ្នានេះរដ្ឋាភិបាលដឹកនាំដោយលោក Yunus បានសន្យាថានឹងកាត់ទោសលោកស្រី Hasina ហើយបាននិយាយថា ខ្លួននឹងស្វែងរកការធ្វើបត្យាប័នលោកស្រីពីប្រទេសឥណ្ឌា៕


អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ