ព័ត៌មានអន្ដរជាតិ
បង់ក្លាដែស ស្នើជាលើកទី៣ ឲ្យ ឥណ្ឌា បញ្ចូនអតីតនាយករដ្ឋមន្ត្រី មកទទួលទោសប្រហារជីវិត
រដ្ឋាភិបាលបង់ក្លាដែសបាននិយាយកាលពីថ្ងៃអាទិត្យទី២៣ វិច្ឆិកាថា ខ្លួនបានស្នើសុំឲ្យឥណ្ឌាធ្វើបត្យាប័ន (បញ្ចូន) ជាលើកទី៣ ចំពោះអតីតនាយករដ្ឋមន្ត្រី Sheikh Hasina ដែលភៀសខ្លួនទៅក្រុងញូវដេលី ឲ្យមកទទួលទោសប្រហារជីវិត ជុំវិញការបង្ក្រាបដ៏សាហាវកាលពីឆ្នាំមុន ប្រឆាំងនឹងការបះបោរដឹកនាំដោយនិស្សិត។

តាមរបាយការណ៍ពី Aljazeera លោក Touhid Hossain ដែលកាន់តំណែងក្រសួងការបរទេសនៅក្នុងរដ្ឋបាលបណ្ដោះអាសន្នក្នុងប្រទេសបង់ក្លាដែស បានប្រាប់អ្នកយកព័ត៌មានថា «កាលពីថ្ងៃសុក្រ ពួកយើងបានផ្ញើលិខិតស្នើសុំធ្វើបត្យាប័នលោកស្រី Sheikh Hasina រួចហើយ»។
យ៉ាងណា លោកមិនបានពន្យល់លម្អិតអំពីខ្លឹមសារនៃលិខិតនោះទេ ដោយយោងទៅតាមកាសែតកាសែតបង់ក្លាដែស Prothom Alo នេះគឺជាសំណើធ្វើបត្យាប័នជាផ្លូវការលើកទីបីហើយ ចាប់តាំងពីគាតបាន់រត់គេចទៅប្រទេសឥណ្ឌា ក្រោយការគ្រប់គ្រងផ្តាច់ការរបស់លោកស្រី បានផ្តួលរំលំកាលពីខែសីហា ឆ្នាំ ២០២៤។
បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការនៅថ្ងៃចន្ទ ដោយកាត់ទោសលោកស្រី Hasina ពីបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ និងការកាត់ទោសប្រហារជីវិត ក្រសួងការបរទេសនៅទីក្រុងដាកាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ទីក្រុងដេលីត្រូវមានការទទួលខុសត្រូវជាកាតព្វកិច្ច ក្រោមសន្ធិសញ្ញាទ្វេភាគី ដើម្បីសម្រួលដល់ការវិលត្រឡប់របស់អតីតមេដឹកនាំរូបនេះ។
ជាការឆ្លើយតបទៅវិញ ក្រសួងការបរទេសឥណ្ឌាបានបញ្ចាក់ថា ខ្លួនបានកត់សម្គាល់សាលក្រមមួយនេះ។ ប៉ុន្តែរហូតមកដល់ពេលនេះ ឥណ្ឌាមិនបានធ្វើអត្ថាធិប្បាយដោយផ្ទាល់លើសំណើសុំធ្វើបត្យាប័នចុងក្រោយ ទីក្រុងដាកានោះទេ។
សូមបញ្ចាក់ថា ប្រទេសបង់ក្លាដែសបានស្ថិតក្នុងភាពចលាចលនយោបាយ ចាប់តាំងពីចុងបញ្ចប់នៃការគ្រប់គ្រងរបស់អតីតនាយករដ្ឋមន្ត្រីវ័យ៧៨ឆ្នាំ ហើយអំពើហិង្សាបានធ្វើឲ្យប៉ះពាល់ដល់យុទ្ធនាការឃោសនាបោះឆ្នោតដែលរំពឹងទុកនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៦។
មិនតែប៉ុណ្ណោះ ផ្អែកតាមរបាយការណ៍ពីអង្គការសហប្រជាជាតិនិយាយថា មនុស្សរហូតដល់ ១,៤០០នាក់ត្រូវបានសម្លាប់នៅក្នុងការបង្ក្រាប ខណៈដែលលោកស្រីបានព្យាយាមកាន់អំណាចមិនព្រមលែង។ ជាងនេះទៀត ការគាំទ្រពីឥណ្ឌាចំពោះអតីតនាយករដ្ឋមន្ត្រី Hasina បានធ្វើឲ្យខូចទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរ ចាប់តាំងពីការផ្តួលរំលំរបស់គាត់ក្នុងឆ្នាំ២០២៤៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
ចិន ថា ជប៉ុន បញ្ជូនសញ្ញាខុសលើតៃវ៉ាន់ ហើយកំពុងឆ្លងកាត់បន្ទាត់ក្រហម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


