ជីវិតកម្សាន្ដ
Ju Ji Hoon វិះនឹងអស់អនាគតដោយសារគ្រឿងញៀន តែដឹងកំហុសទាន់ ទើបល្បីឈ្មោះវិញ
ឧស្សាហកម្មកម្សាន្តរបស់កូរ៉េមានសភាពយ៉ាប់យ៉ឺន បើអ្នកសិល្បៈពាក់ព័ន្ធរឿងអាស្រូវ ជាពិសេសការប្រើប្រាស់សារធាតុហាមឃាត់ នោះនឹងពិបាកណាស់ក្នុងការមានឱកាសវិលចូលសិល្បៈវិញ។ យ៉ាងណាក៏ដោយ រឿងរ៉ាវរបស់ Ju Ji Hoon គឺជាការលើកលែងដ៏កម្រមួយ ដោយសារតែតារាប្រុសរូបនេះបានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវដ៏ធំមួយកាលពីអតីតកាល ប៉ុន្តែបច្ចុប្បន្នលោកបែរជាក្លាយតារាដ៏មានឥទ្ធិពល និងត្រូវបានស្វែងរកក្នុងឧស្សាហកម្មកម្សាន្តទៅវិញ។
សម្រាប់ទស្សនិកជនជាច្រើនដែលចូលចិត្តរឿងភាគ Ju Ji Hoon គឺជាឈ្មោះមួយដែលមិនចំឡែកនោះទេ ព្រោះគាត់បានដើរតួជា ព្រះអង្គម្ចាស់ Lee Shin ក្នុងរឿង Princess Hours រួមជាមួយនឹងតារាសម្តែង Yoon Eun Hye ។ នៅពេលដែលអាជីពរបស់គាត់កំពុងកើនឡើង តារាសម្តែងបែរជាត្រូវត្ជាប់នៅក្នុងរឿងអាស្រូវទាក់ទងនឹងគ្រឿងញៀនក្នុងឆ្នាំ ២០០៩ ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៦ ខែ និង ១ឆ្នាំនៃការសាកល្បង។

នៅពេលដែលគាត់ត្រូវបានដោះលែង Ju Ji Hoon បានចូលបម្រើកងទ័ពដោយសង្ឃឹមថាពេលវេលានឹងធ្វើឲ្យអ្នកទស្សនាស្ងប់ស្ងាត់បន្តិច ហើយបំភ្លេចកំហុសរបស់គាត់កាលពីអតីតកាល។ បន្ទាប់ពីនោះមក តារារូបនេះក៏ត្រលប់មកសម្តែងវិញជាបណ្តើរៗ ប៉ុន្តែភាពយន្តដែលលោកបានចូលរួមនោះ មិនបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំងនោះទេ។
ទស្សនិកជនកូរ៉េពិតជាតឹងតែងខ្លាំងជាមួយសិល្បករពាក់ព័ន្ធរឿងអាស្រូវ ពិសេសគ្រឿងញៀន ធ្វើឲ្យផ្លូវរបស់តារារូបនេះ កាន់តែលំបាក ហើយសូម្បីតែឱកាសនៃការរស់ឡើងវិញនៃអាជីពរបស់គាត់ក៏ស្ដួចស្តើងដែរ។
មានតែក្នុងឆ្នាំ ២០១៥ ប៉ុណ្ណោះដែលតួនាទីរបស់គាត់នៅក្នុងរឿង Mask បានជួយគាត់ទាក់ទាញការចាប់អារម្មណ៍ម្តងទៀត។ ចាប់តាំងពីពេលនោះមក លោកបានចូលរួមក្នុងការងារជាច្រើនដូចជា៖ Asura, Along with the Gods, The Spy Gone North, Kingdom. ជាមួយនឹងទេពកោសល្យសម្ដែង និងរូបរាងល្អកាន់តែខ្លាំង Ju Ji Hoonទទួលបានតំណែងរបស់គាត់ជាបណ្តើរៗ។ មុខតំណែងនៅក្នុងឧស្សាហកម្មកម្សាន្ត ហើយបច្ចុប្បន្នជាមុខមាត់មួយដែលស្វែងរកការចាប់អារម្មណ៍ពីកម្មវិធីកូរ៉េ។
បន្ទាប់ពីមានរឿងអាស្រូវនាពេលកន្លងមក តារាប្រុសរូបនេះបានដឹងពីមេរៀនដ៏មានតម្លៃ ហើយបានប្រឹងប្រែងប្រើប្រាស់ទេពកោសល្យរបស់ខ្លួន ដើម្បីកែកំហុស។ នៅឯកម្មវិធី Blue Dragon Awards លើកទី៣៩ Ju Ji Hoon ត្រូវបានផ្តល់កិត្តិយសក្នុងប្រភេទតារាដែលមានប្រជាប្រិយបំផុត។
ទាក់ទងនឹងរឿងស្នេហា Ju Ji Hoon ត្រូវបានគេចាត់ទុកថាជាបុរសទោល ក្នុងវិស័យកម្សាន្តកូរ៉េ។ រហូតមកដល់ពេលនេះ មនុស្សតែម្នាក់គត់ដែលគាត់បានណាត់ជួបជាសាធារណៈគឺ Son Ga-in សមាជិកក្រុមចម្រៀងស្រី Brown Eyed Girls ប៉ុន្តែទំនាក់ទំនងនេះបានបញ្ចប់បន្ទាប់ពី ៣ ឆ្នាំ។ ចាប់តាំងពីពេលនោះមក លោកមិនបានប្រកាសពីទំនាក់ទំនងអ្វីទៀតទេ។
និយាយពីជីវិតស្នេហា តារាប្រុសរូបនេះបានសារភាពថា ខ្លួននៅតែមានកង្វល់ជាច្រើន មិនប្រាកដថាស័ក្តិសមនឹងតួនាទីជាស្វាមី និងឪពុកឬយ៉ាងណានោះទេ។ សម្រាប់គាត់ សុភមង្គលដ៏ធំបំផុតនាពេលនេះ គឺការលះបង់ខ្លួនឯងក្នុងការសម្ដែង ដូច្នេះហើយជីវិតរៀបការនៅឆ្ងាយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖មុនលាចាកលោកក្នុងវ័យ៣៩ឆ្នាំ Song Jae Rim បង្ហោះរូបភាពចុងក្រោយមួយសន្លឹក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


