ព័ត៌មានអន្ដរជាតិ
ផ្អាកជើងហោះហើរ ចេញ-ចូលកោះ បាលី ដោយសារភ្នំភ្លើងបាញ់ផេះដ៏គ្រោះថ្នាក់
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី១៣ខែវិច្ឆិកាឆ្នាំ២០២៤ ដោយសារតែភ្នំភ្លើង Lewotaobi Laki-laki បញ្ចេញផេះខ្លាំងនិងបង្កហានិភ័យផ្ទុះដ៏គ្រោះថ្នាក់នោះ ក្រុមអាកាសចរណ៍ជាច្រើន បានសម្រេចផ្អាកការហោះហើរចេញចូលប្រទេសអូស្រ្តាលីនិងកោះបាលី ជាបណ្តោះអាសន្នសិន។

ក្រុមហ៊ុនមួយចំនួនដូចជា Qantas, Jetstar និង Virgin Australia បានជូនដំណឹងដល់អតិថិជនរបស់ពួកគេរួចហើយ អំពីការសម្រេចចិត្តនេះ ដោយពន្យល់ថា ផេះហុយពីភ្នំភ្លើង គឺមិនអាចធ្វើឲ្យយន្តហោះ ហោះហើរដោយសុវត្ថិភាពបានឡើយ។
ស្របពេលជាមួយគ្នានោះ ការិយាល័យឧតុនិយមរបស់អូស្ត្រាលី ក៏បានព្រមានផងដែរថា ផេះភ្នំភ្លើងអាចនឹងរសាត់ទៅដល់ភាគខាងជើងប្រទេសឯណោះនៅថ្ងៃពុធ។
ភ្នំភ្លើង Lewotaobi Laki-laki បានបាញ់ផេះឡើងលើមេឃកម្ពស់៩គីឡូម៉ែត្រ កាលពីចុងសប្តាហ៍ ហើយសកម្មភាពថ្មីនេះ កើតឡើងត្រឹមមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីការផ្ទុះទ្រង់ទ្រាយធំ បានសម្លាប់មនុស្សចំនួន១០នាក់។
សូមជម្រាបថា ប្រទេសឥណ្ឌូណេស៊ី មានទីតាំងភូមិសាស្រ្តស្ថិតនៅលើតំបន់ខ្សែក្រវាត់ភ្នំភ្លើង «Ring of Fire» ដែលជាតំបន់តែងកើតសកម្មភាពរញ្ជួយដីខ្ពស់បំផុត និងមានភ្នំភ្លើងសកម្មប្រហែល១៣០។
ការផ្ទុះភ្នំភ្លើងដ៏ធំបំផុតក្នុងប្រវត្តិសាស្រ្តប្រទេសឥណ្ឌូនេស៊ី គឺនៅឆ្នាំ១៨១៥ ដែលភ្នំភ្លើង Tambora ផ្ទុះសម្លាប់មនុស្សប្រមាណ ៧១ ០០០នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥណ្ឌូណេស៊ី ជម្លៀសមនុស្សរាប់រយនាក់ទៀត ខណៈភ្នំភ្លើង Ibu ជិតផ្ទុះទ្រង់ទ្រាយធំ

-
ព័ត៌មានជាតិ១ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន