ព័ត៌មានជាតិ
អ្នកជំនួញម្នាក់បង្ហើបនីតិវិធី នាំផលិតផលសូត្រខ្មែរទៅលក់នៅក្រៅប្រទេស
អ្នកស្រី ងន វ៉ាន់ថា ជាស្ថាបនិកសហគ្រាសផលិតសូត្រ Color silk Cambodia ដែលជាសហគ្រាសផលិតសូត្រក្នុងស្រុកដ៏ធំមួយ ផ្តោតលើការផលិតសូត្រនាំចេញទៅទីផ្សារនៅសហគមន៍អឺរ៉ុបនិងអាមេរិក។ ផលិតផលសូត្ររបស់សហគ្រាស Color silk Cambodia មួយចំនួនតូច ក៏មានការផ្គត់ផ្គង់សម្រាប់បម្រើទីផ្សារទេសចរនៅខេត្តសៀមរាប។
អ្នកស្រី ងន វ៉ាន់ថា បានឲ្យដឹងថា សហគ្រាស Color silk Cambodia កំពុងធ្វើការជាមួយកសិករជាង ២ ពាន់គ្រួសារនៅខេត្តតាកែវនិងសៀមរាប ដើម្បីផលិតសូត្រនាំចេញទៅក្រៅប្រទេស។

អ្នកស្រី ងន វ៉ាន់ថា (រួបកណ្តាល) វាគ្មិនចូលរួមពិព័រណ៌ពាណិជ្ជកម្មអន្តរជាតិកម្ពុជា
អ្នកស្រីបន្តថា ការផលិតសូត្រទៀតសោតរបស់សហគ្រាស ផ្ដោតលើការច្នៃនិងប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកភាគច្រើន ខណៈផលិតផលទៀតសោតត្រូវការស្តង់ដាខ្ពស់ ទើបអាចនាំចេញបាន។
ផលិតផលសូត្ររបស់សហគ្រាស Color silk Cambodia បាននាំចេញទៅទីផ្សារនៅសហគមន៍អឺរ៉ុបមានដូចជាបារាំង អាល្លឺម៉ង់ អ៊ីតាលី ស្វីស និងដាណឺម៉ាក និងទីផ្សារអាមេរិក រួមទាំងអូស្ត្រាលី។ ដោយឡែកនៅអាស៊ីមានជប៉ុន និងសិង្ហបុរី។
ពាក់ព័ន្ធការនាំផលិតផលសូត្រទៅលក់នៅក្រៅប្រទេស អ្នកស្រី ងន វ៉ាន់ថា បានចែករំលែកនីតិវិធីមួយចំនួនមុនអាចនាំចេញ ដំបូងក្រុមហ៊ុនត្រូវទៅចុះបញ្ជីស្នើសុំអាជ្ញាប័ណ្ណនាំចេញ។ បន្តមកត្រូវស្នើសុំវិញ្ញាបនបត្របញ្ជាក់ប្រភពដើមទំនិញ (Certificate of Origin C/O) និងទៅចុះបញ្ជីអ្នកនាំចេញ (Registered Exporter-REX System) នៅក្រសួងពាណិជ្ជកម្ម។ ជាមួយគ្នានេះ ពីមុនក៏ត្រូវស្នើសុំបន្ថែមប្រព័ន្ធអនុគ្រោះ GSP ដើម្បីនាំចេញទៅសហគមន៍អឺរ៉ុបនិងអាមេរិកបាន។
អ្នកស្រី ងន វ៉ាន់ថា បានឲ្យដឹងបន្ថែមថា ផលិតផលសូត្ររបស់សហគ្រាសដែលធ្វើដោយដៃ អាចនាំចេញទៅទីផ្សារសហគមន៍អឺរ៉ុប ត្រូវបំពេញលក្ខខណ្ឌតម្រូវច្រើនទាំង គុណភាព តម្លៃ ផលិតកម្ម (Production) ពេលវេលា (timeline) ប្រព័ន្ធដឹកជញ្ជូន និងការទូទាត់ (payment) ហើយរាល់ផលិតផលទៀតសោតត្រូវរួមចំណែកជួយដល់សហគមន៍ មិនមែននាំចេញទៅលក់ដើម្បីតែផលចំណេញនោះទេ។
អ្នកស្រី ង៉ន វ៉ាន់ថា បានឲ្យដឹងថា ការនាំផលិតផលនាំចេញ ត្រូវសហការធ្វើការជាមួយដៃគូក្រៅប្រទេស ដែលចាំបាច់ត្រូវការភាពស្មោះត្រង់ ទំនុកចិត្ត និងទំនាក់ទំនងល្អ។
អ្នកស្រីបានលើកឡើងពីខ្សែចង្វាក់ផលិតកម្មសូត្ររបស់សហគ្រាស Color Silk គឺផលិតតាមស្តង់ដាឆ្លើយតបកិច្ចគាំពារដល់បរិស្ថាន។ ស្តង់ដាផលិតផលរបស់សហគ្រាស ប្រើប្រាស់ធនធានធម្មជាតិដែលមានស្រាប់ ដូចជាសម្បកឈើ ស្លឹក និងគ្រាប់។ ដើម្បីស្ថិរភាពខ្សែសង្វាក់ផលិតកម្ម សហគ្រាសបានធ្វើការជាមួយកសិករលើការផ្គត់ផ្គង់ពូជឈើ ផ្កា និងគ្រាប់ ដើម្បីរក្សាស្ថិរភាពដល់ខ្សែសង្វាក់ផលិតកម្មឲ្យដំណើរការគង់វង្ស ចៀសវាងការប្រើប្រាស់សារធាតុគីមីបន្ថែមដែលនាំឲ្យប៉ះពាល់នៅលើផលិតផល។
អ្នកស្រីបានអះអាងថា ផលិតផលដែលមានស្តង់ដារគឺមិនបង្កផលប៉ះពាល់អ្នកផលិត អ្នកប្រើប្រាស់ និងដល់បរិស្ថាន៕
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


