Connect with us

ជីវិតកម្សាន្ដ

អស់លទ្ធភាព! តារាសម្តែង លាង ឧត្តម សម្រេចបញ្ជូនម្តាយមកព្យាបាលនៅស្រុកខ្មែរវិញ

បានផុស

នៅ

តារាសម្តែងចាស់វស្សាលោក លាង ឧត្តម បានបញ្ជាក់ឲ្យដឹងនារសៀលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ដោយសារអស់លទ្ធភាពក្នុងការព្យាបាលជំងឺរបស់ម្តាយនៅពេទ្យក្រៅប្រទេស (ថៃ) ពេលនេះលោកបានសម្រេចយកអ្នកម្តាយជាទីស្រលាញ់មកព្យាបាលនៅមន្ទីពេទ្យក្នុងស្រុកខ្មែរវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក លាង ឧត្តម បាននិយាយឲ្យដឹងថា លោកយកអ្នកម្តាយមកខ្មែរវិញ ហើយគាត់នៅអាចព្យាបាលបាន តែត្រូវចាយលុយច្រើនពេកអ៊ីចឹង មានតែយកអ្នកម្តាយមកវិញ។ លោកក៏អរគុណដល់ទឹកចិត្តសប្បុរជន ដែលជួយសម្រាលបន្ទុកក្នុងកាព្យាបាលផងដែរ។

ចំណែកអ្នកនាង នៅ សូនីតា ក៏បានអំពាវនាវសុំការជួយពីសប្បុរសជនដើម្បីបានថវិកាជួយដល់ម្តាយរបស់លោក លាង ឧត្តម ផងដែរ។ អ្នកនាងលើកឡើងថា គាត់គឺជាម្តាយរបស់បង Leang Uodom ទើបតែឈឺតែឆែកទៅឃើញមានដុះសាច់ក្នុងពោះវៀនរាលដល់សួត និងអាចបញ្ហាដល់ស្បូនទៀត គាត់ខំរកពេទ្យរដ្ឋដើម្បីកាត់បន្ថយចំណាយ ដោយសារមនុស្សច្រើនពេក គាត់មិនមានបន្ទប់សម្រាកនោះទេ រយ:ពេល ៣ និង៤ថ្ងៃនេះ គាត់អស់លទ្ធភាពចំណាយហើយ។

អ្នកនាង នៅ សូនីតា បន្តទៀតថាគាត់ក៏ត្រូវបញ្ជូនម្តាយគាត់មកខ្មែរវិញ គាត់មិនបានសុំជំនួយពីពួកយើងទេ តែដោយក្តីអាណិតគាត់ព្រោះកន្លងមកក៏គាត់បានជួយការងារសង្គមច្រើនដែរ១.២.៤ ឬ១០ដុល្លារក្តីគាត់អាចនឹងមានលទ្ធភាពទិញថ្នាំជូនម្តាយគាត់ ដើម្បីជាក្តីសង្ឃឹមតទៅមុខទៀតសំរាប់បងប្អូនដែលរាប់អាន និងស្គាល់គាត់ ។

ជាមួយគ្នានេះដែរក៏មានសិល្បករសិល្បការិនីរួមអាជី ពព្រមទាំងសប្បុរសជនមួយចំនួនបានស្រាក់គ្នាឧប ត្ថម្ភថវិកាតាមលទ្ធភាពដើម្បីជួយសម្រួលថ្លៃព្យាបាលជំងឺម្តាយរបស់លោក លាង ឧត្តម ផងដែរ ខណ:ខ្លះទៀតជូនពរឲ្យឆាប់ជាសះស្បើយ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម