ព័ត៌មានជាតិ
កម្ពុជា និង KOICA រួមគ្នាលើកស្ទួយកេរ្តិ៍ឈ្មោះម៉ាកផលិតផលរបស់កម្ពុជា ទាំងក្នុងស្រុក និងលើឆាកអន្តរជាតិ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) បានរួមគ្នាលើកស្ទួយកេរ្តិ៍ឈ្មោះម៉ាកផលិតផលរបស់កម្ពុជាទាំងនៅក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។

នៅក្នុងកិច្ចប្រជុំស្ដីពីការសិក្សាជាបឋម នៃគម្រោង “មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា”ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២៤ លោកស្រី ឆយ មូន ជុង (Ms. CHOI Moon Jung) នាយិកា ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កយកា-KOICA) ប្រចាំប្រទេសកម្ពុជា បានឱ្យដឹងថា គម្រោង “មជ្ឈមណ្ឌលគ្រប់គ្រងម៉ាកពាណិជ្ជកម្មជាតិរបស់កម្ពុជា និងការអភិវឌ្ឍប្រព័ន្ធព័ត៌មានអាជីវកម្មកម្មសិទ្ធិបញ្ញា”នេះមានគោលបំណងជំរុញប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជា តាមរយៈការរួមបញ្ចូលទិន្នន័យអាជីវកម្ម ទៅនឹងប្រព័ន្ធចុះបញ្ជីម៉ាក និងម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ geographical indication (GI) និងអភិវឌ្ឍន៍មុខងារសេវាសាធារណៈ។ គម្រោងនេះ នឹងជួយពង្រឹងសមត្ថភាពគ្រប់គ្រងម៉ាកពាណិជ្ជកម្ម និងការកសាងកេរ្តិ៍ឈ្មោះម៉ាករបស់កម្ពុជា ជំរុញការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញកម្ពុជា និងលើកកម្ពស់ការការពារកម្មសិទ្ធិបញ្ញា។

លោកស្រីបានបន្តទៀតថា គំនិតផ្ដួចផ្ដើមនេះ គឺជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់ទីភ្នាក់ងារកយកា-KOICA ក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងការកសាងអនាគតប្រកបដោយនិរន្តរភាព និងឌីជីថល។
លោកស្រីបានបន្ថែមថា ក្នុងនាមជាដៃគូសំខាន់របស់កម្ពុជា ទីភ្នាក់ងារកយកា-KOICA បានប្តេជ្ញាចិត្តក្នុងការពង្រឹងការអភិវឌ្ឍប្រទេសកម្ពុជា តាមរយៈកម្មវិធីផ្សេងៗ ដែលលើកកម្ពស់វិបុលភាពរវាងប្រទេសទាំងពីរ។

លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានថ្លែងអំណរគុណចំពោះ ទីភ្នាក់ងារកយកា-KOICA ដែលបានបន្តគាំទ្រ និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃគម្រោងនេះ ក្នុងការជំរុញភាពធន់នឹងសេដ្ឋកិច្ចរបស់កម្ពុជា និងការប្រកួតប្រជែងជាសកល។
លោកបានគូសបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះ នឹងចូលរួមចំណែកលើកស្ទួយកេរ្តិ៍ឈ្មោះម៉ាករបស់ផលិតផលកម្ពុជាទាំងក្នុង និងក្រៅប្រទេស។

លោកស្រី ឆយ មូន ជុង បានលើកឡើងថា ទីភ្នាក់ងារកយកា-KOICA នៅតែប្តេជ្ញាចិត្តក្នុងការជួយដល់ការអភិវឌ្ឍរបស់កម្ពុជា និងបន្តពង្រីកចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជាតិទាំងពីរ។ ទីភ្នាក់ងារនេះ ទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួងពាណិជ្ជកម្ម និងអ្នកពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាបាននូវភាពជោគជ័យ នៃគម្រោងដ៏សំខាន់នេះ៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


